ស្បែកជើងចាស់ៗខ្លះដាច់រហែក សរុបទាំងមនុស្សចាស់ និង កូនក្មេង ១២០០ គូ ត្រូវការសប្បុរសជនចូលរួមជួយ
នៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ តាមរយៈគណនីហ្វេសប៊ុកលោក ផន ផល្លា បានបង្ហោះត្រូវការស្បែកជើង សម្រាប់កូនក្មេង ៧០០ គូ និង ស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០ គូបន្ថែមទៀត។
លោកបង្ហោះពីតម្រូវនេះ ដោយសារតែនៅថ្ងៃស្អែក លោកនឹងរៀបចំស្បៀងអាហារជូនចាស់ៗដែលក្រីក្រលំបាកខ្លាំង ចំនួន ៥០០ នាក់ ដែលទន្ទឹមនោះលោកចង់បន្ថែមស្បែកជើងផ្ទាត់ ជូនពួកគាត់ម្នាក់ ១ គូបន្ថែមទៀតផងដែរ ដែលស្បែកជើងកូនក្មេង ១ គូ តម្លៃ ៦០០០ រៀល ឯស្បែកជើងផ្ទាត់សម្រាប់មនុស្សធំ ១ គូ តម្លៃ ៨០០០ រៀល ខណៈខាងក្រោមនេះ គឺជាលេខសម្រាប់ទទួលមូលនិធិផ្ទាល់ខ្លួនរបស់លោក ៖
– ABA: 012324711 (Phorn Phalla)
– ACLEDA: 18000026228515 (Phorn Phalla)។
ជាចុងក្រោយ ប្រធានអង្គការកុមារកំព្រារូបនេះ ក៏សូមស្វាគមន៍ចំពោះវត្តមានរបស់បងប្អូន ប្រសិនបើបងប្អូនអាចមានពេល ហើយចង់ចូលរួមដំណើរសប្បុរសធម៌មួយនេះ ជាមួយក្រុមការងាររបស់លោក សម្រាប់ថ្ងៃស្អែកនេះ គឺបងប្អូនអាចទំនាក់ទំនងទៅលេខក្រុមការងារ 086200640៕