ទំនេរដៃពីការងារ ឯកឧត្តម ឃួង ស្រេង គឺជាលោកប៉ាល្អម្នាក់ តែងទៅគាំទ្រកូនៗលេងកីឡា ផ្ដល់ភាពកក់ក្ដៅឱ្យគ្រួសារពេញទី
ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ មានភារកិច្ចគ្រប់គ្រងដឹកនាំកិច្ចការទូទៅ រួមទាំងកិច្ចការ នយោបាយ អធិការកិច្ច រដ្ឋបាល សន្តិសុខ និង សណ្តាប់ធ្នាប់ សាធារណៈ ដែលកន្លងមក លោកតែងមានវត្តមានយ៉ាងសកម្ម ក្នុងការជួយសម្រាលទុក្ខលំបាកប្រជារាស្ត្រ និង បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្ត្រ ឱ្យកាន់តែមានភាពរីកចម្រើន គួរឱ្យស្ញប់ស្ញែងបំផុត។
ក្រៅពីបំពេញកាតព្វកិច្ចដ៏មមាញឹក លោកអភិបាលរាជធានីភ្នំពេញ បានចំណាយពេលវេលាបំពេញភាពកក់ក្ដៅជូនគ្រួសារជាប្រចាំ ដោយជូនក្រុមគ្រួសារទៅទទួលទានអាហារជុំគ្នា ជាពិសេសគឺគាំទ្រដោយផ្ទាល់នូវសកម្មភាពលេងកីឡាកូនប្រុសកូនស្រីរបស់លោក ស័ក្តិសមជាមេគ្រួសារគំរូ។
តួយ៉ាង តាមរយៈសកម្មភាពមួយ បានធ្វើឱ្យមហាជនស្ញើចសរសើរលោកអភិបាលរាជធានីជាខ្លាំង ដោយឯកឧត្តមមិនត្រឹមតែប៉ិនប្រសព្វទៅលើការដឹកនាំហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្ត្រគ្រប់គ្រងនោះទេ តែថែមទាំងជាមេគ្រួសារដ៏កក់ក្ដៅ តែងតែបំពេញសុភមង្គលជូនគ្រួសារ គួរឱ្យស្ញប់ស្ញែងបំផុត៕