កសិករមានសង្ឃឹមហើយ! អ្នកមានចំការស្វាយ និង ផ្លែមៀន មិនទាន់រកទីផ្សារលក់ចេញ អាចទាក់ទងតាមនេះ
តាមរយៈផេកផ្លូវការ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានជូនដំណឹងដល់ពុកម៉ែបងប្អូនមេត្តាជ្រាបថា រោងចក្រសម្ងួតផ្លែមៀន និង សម្ងួតផ្លែស្វាយ ត្រូវការជ្រើសរើសកម្លាំងពលកម្មបម្រើការងារជាច្រើននាក់។
ជាមួយការជ្រើសរើសបុគ្គលិកនេះដែរ អភិបាលខេត្ត និង ក្រុមការងារ ក៏បានឱ្យដឹងថា នឹងជួយសម្របសម្រួលជាមួយក្រុមហ៊ុនជូនបងប្អូនដោយឥតគិតថ្លៃ ដោយបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោមនេះ ៖
– កញ្ញា មូល វន្នី ០៩២ ៩០០ ៨៤៧
– លោក ស្រេង វិច្ចិកា ០៩០ ៨៧៧ ៦៧៧
ទន្ទឹមនេះ អភិបាលខេត្តក៏បានផ្តល់ព័ត៌មានដល់បងប្អូនមានចំការស្វាយ និង ផ្លែមៀន មិនទាន់រកទីផ្សារលក់ចេញ ក៏អាចទំនាក់ទំនងលេខខាងលើសម្រាប់ប់ជួយសម្របសម្រួលជួយបងប្អូនបាន ព្រោះបច្ចុប្បន្ន រោងចក្រកំពុងមានតម្រូវការជាច្រើន៕