តស់ដាក់ពាក្យ! ឆ្នាំ ២០២៣ ក្រសួងអប់រំ ជ្រើសរើសគ្រូមត្តេយ្យ គ្រូបឋម និង គ្រូឧត្តម ជាច្រើនកន្លែង
ក្រសួងអប់រំ យុវជន និង កីឡា នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង អំពីតារាងបែងចែកក្របខណ្ឌ សម្រាប់ការប្រឡងជ្រើសរើសគ្រូបង្រៀន ឆ្នាំ ២០២៣។
ទន្ទឹមនេះ ក្រសួងក៏បានបញ្ជាក់ឱ្យបានដឹងផងដែរថា ២០២៣ នេះ ក្រសួងមុខងារសាធារណៈ បានផ្តល់ក្របខណ្ឌ ចំនួន ៣០០០ កន្លែង ជូនក្រសួង អប់រំ យុវជន និង កីឡា សម្រាប់ធ្វើការប្រឡងជ្រើសរើសគ្រូបង្រៀន គរុសិស្ស គរុនិស្សិត និង មន្ត្រីគ្រប់គ្រងរដ្ឋបាល ដើម្បីបែងចែកទៅតាមអង្គភាព និងគ្រឹះស្ថានសិក្សាសាធារណៈនានា ដែលមានតម្រូវការគ្រូបង្រៀន និង មន្ត្រីគ្រប់គ្រងរដ្ឋបាល។
ជាក់ស្ដែង ក្រសួង សម្រេចបែងចែកក្របខណ្ឌ ដូចខាងក្រោម និង មានតារាងបែងចែកជូនភ្ជាប់៖
១. ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ) ចំនួន ៨០ កន្លែង។
២. ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ចំនួន ៧៣៥ កន្លែង
៣. ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ចំនួន ៤៣៨ កន្លែង
៤. ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និង កីឡា ចំនួន ១០០ កន្លែង
៥. ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋម (គ្រូបឋមសិក្សា) ចំនួន ១ ៣៤៧ កន្លែង
៦. ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋម (គ្រូមត្តេយ្យសិក្សា) ចំនួន ២០០ កន្លែង បណ្ដុះបណ្ដាលតាម រូបមន្ត១២+២ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។
៧.ប្រឡងជ្រើសរើសមន្ត្រីគ្រប់គ្រងរដ្ឋបាល ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន ១០០ កន្លែង សម្រាប់បម្រើការងាររដ្ឋបាលនៃអង្គភាពថ្នាក់កណ្តាលចំនួន ៤៥ អង្គភាព៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖