(វីដេអូ) ផ្ទុះការវែកញែក រឿងទាស់សម្ដីរវាងអ្នកបើកកង់បី និង អ្នកជិះដែលបណ្តោយឱ្យសត្វឆ្កែមានអីៗប្រឡាក់លើកង់បី
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលលើករណីអ្នករត់កង់បីមួយរូបបានសម្ដែងការមិនពេញចិត្ត ក្រោយអ្នកជិះកង់បីយកឆ្កែជិះជាមួយ ស្របពេលដែលឆ្កែពាក់គ្នា បណ្ដាលឱ្យកង់បីរបស់ខ្លួនប្រឡាក់សុទ្ធតែឈាម។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈម្ចាស់កង់បីដែលមានគណនីហ្វេសប៊ុកឈ្មោះ បងរ៉ុង ពុកឬស្សីលើ បានបង្ហោះវីដេអូប្រកែកគ្នាជាមួយអ្នកជិះដែលជាម្ចាស់ឆ្កែ ព្រមទាំងបញ្ជាក់បែបនេះថា ៖ «សូមផ្ដាំទៅអ្នករត់កង់បី បើអាចជៀសដឹកឆ្កែបានឈប់ដឹកទៅ។ មើលទង្វើម្ចាស់ឆ្កែទៅ គាត់បានប្រាប់ខ្ញុំថាមិនអីទេ ម្ចាស់ស្រីឱ្យឆ្កែគាត់ពាក់គ្នាលើកង់បីខ្ញុំទៀត ហើយខ្ញុំសូមទាមទាតែលាងសាប៊ូឱ្យខ្ញុំ ស្រាប់តែគាត់ខឹង គាត់ថាបាញ់ទឹកស្អាតហើយហើយខ្ញុំមិនព្រម បានជាទាក់ពាក្យសម្ដីនឹងគ្នា»។
ក្រោយបានឃើញវីដេអូប្រមាណជិត ៣ នាទី បង្ហោះពីការទាស់ទែងពាក្យសម្ដីដោយម្ចាស់គណនីខាងលើ មហាជនបាននាំគ្នាផ្ទុះការវែកញែកទៅតាមការយល់ឃើញរៀងខ្លួនៗ នាំឱ្យមានការចែករំលែកបន្តគ្នាព្រោងព្រាត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖