(វីដេអូ) ចេះណាស់! កុមារីលក្ស្មី ទើប ៨ ខែ តែលើកដៃរាំពត់ពេនតាមភ្លេងរបាំ សមជាអ្នកបន្តវេនគ្រួសារល្ខោនហ្លួង
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាស្ញើចសរសើរមិនដាច់ពីមាត់នូវសកម្មភាពកុមារីតូចមួយរូប មានអាយុមិនដល់មួយខួបផង ចេះលើកដៃជើងរាំទៅតាមភ្លេងរបាំបុរាណខ្មែរ ប្រកបទៅដោយកាយវិការទន់ភ្លន់ គួរឱ្យស្រឡាញ់។
កុមារីខាងលើ ត្រូវបានផ្ទុះការចាប់អារម្មណ៍ក្រោយផេក វប្បធម៌ខ្មែរ khmer culture បានបង្ហោះវីដេអូប្រមាណជាង ២ នាទី បង្ហាញពីសកម្មភាពរាំលើកដៃជើងតាមចង្វាក់ភ្លេង ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា កុមារីក្នុងវីដេអូមានឈ្មោះថា លក្ស្មី ជាកូនចៅដែលកើតក្នុងវង់ត្រកូលអ្នកល្ខោនហ្លួង ដែលរក្សាការបន្តជំនាន់ការហាត់ ការសម្តែងរបាំព្រះរាជទ្រព្យអស់រយៈពេលជាង ១ ស.វ ដង្ហែព្រះមហាក្សត្រ ៦ រជ្ជកាល ទៅហើយ ខណៈនិស្ស័យនៅតែបន្តដល់ជំនាន់ទី ៥ ទៀតដោយកុមារី លក្ស្មី ចេះរាំលើកដៃជើងតាមភ្លេងតាំងពីអាយុ ៨ ខែមកម្ល៉េះ។
ខាងក្រោមនេះគឺជាជំនាន់ទាំង ៤ របស់គ្រួសារល្ខោនហ្លួង កុមារីលក្ស្មី ៖
ជំនាន់ទី ១ : លោកយាយលួត (លោកឃុនទំនងយក្សា ឃុនមិត ដង្ហែរហ្លួងស៊ីសុវត្ថិ)
ជំនាន់ទី២ : លោកយាយទួត (ព្រឹទ្ធាចារ្យវីរសិល្បៈលោកយាយគ្រូលាស ដង្ហែរ ហ្លួងមុនីវង្ស ,ហ្លួងសីហនុ, ហ្លួងសុរាម្រឹត, សម្តេចព្រះមហាក្សត្រិយានី ,ហ្លួងសីហមុនី)
ជំនាន់ទី៣ : លោកយាយ (លោកជំទាវ សុទ្ធ សុម៉ាលី ដង្ហែរហ្លួងសីហនុ ,ហ្លួងសីហមុនី)
ជំនាន់ទី៤ : ម្តាយ (សិល្បការិនី វុធ ចន្ទ័ម៉ូលី ដង្ហែរហ្លួងសីហនុ ,ហ្លួងមុនីនាថ)៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
ប្រភព ៖ វប្បធម៌ខ្មែរ khmer culture