ប្រាប់តៗគ្នាផង! នៅឧត្តរមានជ័យ នឹងមានពិនិត្យព្យាបាលភ្នែក បកបាយភ្នែកជូនពលរដ្ឋឥតគិតថ្លៃ
រដ្ឋបាលខេត្តឧត្តរមានជ័យ នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជនទូទៅ ក្នុងខេត្តឧត្តរមានជ័យ ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី ០៦ ខែ មីនា ដល់ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ ក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និង ក្រុមគ្រូពេទ្យភ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តរឧត្តរមានជ័យ នឹងធ្វើការពិនិត្យព្យាបាលភ្នែក រួមទាំងបកបាយភ្នែកជូនប្រជាពលរដ្ឋនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឧត្ដរមានជ័យដោយឥតគិតថ្លៃ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ប្រសិនបើមានប្រជាពលរដ្ឋណាមានបំណងចង់ពិនិត្យ ព្យាបាលភ្នែក និង បកបាយភ្នែក បកកន្ទុយថ្លែនភ្នែក អាចអញ្ជើញទំនាក់ទំនងទៅមន្ទីរពេទ្យ បង្អែកខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ម៉ោង ៨:០០នាទី ដល់ម៉ោង ១១:៣០ នាទី ពេលល្ងាច ម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០ នាទី៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖