នាំគ្នាភ្ញាក់ផ្អើល! សុខៗត្រីសមុទ្ររាប់ម៉ឺនក្បាល ងា-.ប់ស្អេកស្កះពេញលើឆ្នេរនៅប្រទេសជប៉ុន
ត្រីសាឌីនរាប់ពាន់រាប់ម៉ឺនក្បាល ត្រូវបានប្រទះឃើញងាប់ស្អេកស្កះពាសពេញលើឆ្នេរនៃឈូងសមុទ្រក្រុង Itoigawa នៃដែនដី Niigata ប្រទេសជប៉ុន ដែលតាមពលរដ្ឋនៅទីនោះបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលពួកគេបានឃើញសភាពត្រីងាប់លើឆ្នេរច្រើនក្រែលបែបនេះ។
បើតាមការបង្ហោះដោយផេកហ្វេសប៊ុក «World Forum» បានឱ្យដឹងថា ទិដ្ឋភាពនៃត្រីសាឌីនរាប់ម៉ឺនក្បាលងាប់កកកុញពេញលើឆ្នេរនៃទីក្រុង Itoigawa នេះត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
ត្រីទាំងនោះដែរ ត្រូវបានកម្មករសំណង់ក្នុងតំបន់ បាននាំគ្នាកើបចេញដាក់ក្នុងបាវពីលើឆ្នេរនៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីជៀសវាងត្រីស្អុយរលួយសាយក្លិនមិនល្អនៅទីនោះ។ យ៉ាងណាមិញ ចំពោះមូលហេតុបណ្ដាលឱ្យត្រីសមុទ្រច្រើនសន្ធឹកនេះងាប់បែបនេះ បើតាមវិទ្យាស្ថានស្រាវជ្រាវជលផល និង មហាសមុទ្រប្រចាំខេត្ត បានប៉ាន់ប្រមាណថា ត្រីទាំងនេះ អាចត្រូវបានត្រីដូហ្វីនដេញប្រហារ ទើបហែលមកទើរលើឆ្នេរងាប់បែបនេះ៕