អបអរសាទរ! ព្រឹទ្ធាចារ្យ ៩ រូប ត្រូវបានអង្គព្រះមហាក្សត្រប្រទានគោរមងារជា «មត៌កមនុស្សរស់»
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានចូលរួមអបអរសាទរព្រឹទ្ធាចារ្យកម្ពុជាចំនួន ៩ រូប ដែលទទួលបានការប្រោសប្រទានគោរមងារ «មត៌កមនុស្សរស់» ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្ដែងគោរមងារព្រឹទ្ធាចារ្យទាំង ៩ រូបមានដូចជា ៖
១. ព្រឹទ្ធាចារ្យសិល្បៈ គិន យិន ជា គរុនាដកា គិនយិន
២. ព្រឹទ្ធាចារ្យ ជា យុទ្ធា ជា ទេពហត្ថកោសល្យ ជា យុទ្ធា
៣. ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន ជា ធម្មការភិរក្ស ជៀន សុផាន
៤. ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន ជា ពិភត្តិតន្តី ញុច ហឿន
៥. ព្រឹទ្ធាចារ្យសិល្បៈ ណាន សាម័យ ជា នាដកីនិម្មិត ណាន សាម័យ
៦. ព្រឹទ្ធាចារ្យ ប៊ិន វិន ជា បោរាណាចារ្យ ប៊ិន វិន
៧. ព្រឹទ្ធាចារ្យ ម៉ក់ ជាង ជា ទេពសោភ័ណ ម៉ក់ ជាង
៨. ព្រឹទ្ធាចារ្យសិល្បៈ ឯល ពេជ ជា ទេពវោហារ ឯលពេជ
៩. ព្រឹទ្ធាចារ្យ អ៊ឹម ស្រួន ជា មហានាដកគរុវិជ្ជា អ៊ឹម ស្រួន៕
សូមអានសេចក្ដីសម្រេចនៅខាងក្រោម ៖