គីឡូ ១២៤ នារីវ័យក្មេងម្នាក់រងសម្ពា..ធផ្លូវចិត្តពីអ្នកជុំវិញខ្លួន ខំសម្រករហូតនៅសល់ ៤៩ គីឡូ ស្អាតដូចព្រះនាង
កាលពីពេលថ្មីៗនេះ គេហទំព័រ Hk01 បានចុះផ្សាយរឿងរ៉ាវនារីវ័យក្មេងជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Ralral ដែលបានតស៊ូសម្រកគីឡូរបស់ខ្លួន ពីទម្ងន់ ១២៤ គីឡូ ឱ្យនៅសល់តែ ៤៩ គីឡូ ពោលគឺនាងបានស្រកអស់ ៧៥ គីឡូ ដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
បើតាមការឱ្យដឹងពីគេហទំព័រខាងលើនេះ មុនពេល Ralral សម្រកគីឡូនោះ នាងទទួលបានការមើលងាយលើរូបរាង ធ្វើឱ្យនាងរងនូវជំងឺធ្លាក់ទឹកចិត្ត ខ្លាចអ្នកនៅជុំវិញខ្លួន មិនសូវហ៊ានសូម្បីចេញទៅណាយូរឡើយ រហូតធ្វើឱ្យនាងសម្រេចចិត្តត្រូវតែផ្លាស់ប្តូរជីវិតខ្លួនឯងដោយការសម្រកទម្ងន់ឱ្យខាងតែបាន។
Ralral បានប្រើវិធីជាច្រើនដើម្បីផ្លាស់ប្តូរខ្លួនឯង ក្នុងនោះមានការវះកាត់ ការបូបខ្លាញ់ ការតបរបបអាហារ និង ហាត់ប្រាណ ជាដើម រហូតទម្ងន់របស់នាងបានស្រកចុះអស់ ៧៥ គីឡូ។ ទោះជាយ៉ាងនេះក្តី ការតាំងចិត្តផ្លាស់ប្តូរខ្លួនឯងរបស់ Ralral បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដូចជាការជ្រុះសក់ជាដើម ហើយសូម្បីតែក្រុមគ្រួសារនាងក៏បារម្ភ និង អាណិតអាសូរនាងផងដែរ។ យ៉ាងណាមិញ Ralral នៅតែបន្តការតាំងចិត្តរបស់ខ្លួនយ៉ាងមុតមាំ រហូតគីឡូនៅសល់តែ ៤៩ គីឡូ។
ក្រោយការសម្រកទម្ងន់របស់ខ្លួនបានសម្រេចនោះ Ralral បានក្លាយជាមនុស្សថ្មី ដែលមានរូបរាងស្រស់ស្អាត ស្លីមស្រឡូន និង គួរឱ្យស្រឡាញ់ ដោយមើលទៅសម្រស់ស្អាតដូចព្រះនាង។ ជាមួយនឹងសម្រស់ថ្មីនេះទៀតសោត Ralral ក៏បានក្លាយជាបុគ្គលល្បី និង ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញអ៊ីនធឺណែត ដោយពេលនេះនាងមានអ្នកតាមដានក្នុង Tiktok ជាង ៤០០ ០០០ នាក់។
ងាកមើលមហាជនដែលបានទស្សនាវីដេអូរបស់នាងបង្ហោះហើយនោះ ម្នាក់ៗបានលាន់មាត់សរសើរពីការតាំងចិត្តរបស់ Ralral យ៉ាងខ្លាំង ដោយនាងបានផ្លាស់ប្តូរខ្លួនឯងបានសម្រេច។ ក្នុងនោះក៏មានការលើកឡើងផ្សេងៗទៀតថា ការសម្រកគីឡូរបស់ Ralral ប្រៀបដូចវេទមន្ត, ស្រក ៥ ពិបាកណាស់ទៅហើយ ចុះទម្រាំ ៧៥ គីឡូ ធ្វើយ៉ាងម៉ិចទៅ សឹងមិនគួរឱ្យជឿថានាងអាចធ្វើបាន៕