ស្រ្តីបបូរមាត់ធំជាងគេលើលោក ប្រាថ្នាចង់បំបែកកំណត់ត្រាចង្កាវែង និង ស្រួចជាងគេមួយទៀត
រឿងរ៉ាវរបស់ស្រ្តីម្នាក់ ដែលមានបបូរមាត់ធំជាងគេនៅលើពិភពលោក បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលកន្លងទៅ ជាពិសេសថ្មីៗនេះ នាងក៏បានត្រៀមខ្លួនបំបែកកំណត់ត្រាថ្មី គឺចង្កាវែងជាងគេមួយទៀត ដែលរឹតតែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាថ្មី។
ស្រ្តីរូបនេះ ជាជនជាតិប៊ុហ៊ារី មានវ័យ ២៥ ឆ្នាំ នាងមានបបូរមាត់ធំជាងគេនៅលើលោក ដោយសារតែការចាក់ filter មកជាង ៣០ ដងឯណោះ ហើយមកទល់ពេលនេះ នាងមានបំណងថ្មីទៀតហើយ គឺនាងក៏ចង់មានចង្កាដែលវែង និង ស្រួចជាងគេនៅលើលោកផងដែរ។ លើសពីនេះទៅទៀត ក្រៅពីការចាក់មាត់ជាច្រើនដងហើយ ថ្មីៗនេះនាងក៏ទើបតែបានទៅបន្ថែមទំហំដើមទ្រូងរបស់ខ្លួនទៅដល់ទំហំ 75 E ទៀតផង។
យ៉ាងណាមិញ នាងត្រូវបានគ្រូពេទ្យដាស់តឿនជារឿយៗ ថាការធ្វើការកែសម្ផស្សច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន តែនាងមិនស្តាប់នោះទេ ព្រោះនាងមិនពេញចិត្តនូវមុខមាត់របស់ខ្លួននៅពេលនេះ នាងចង់ផ្លាស់ប្តូរខ្លួនឯងច្រើនកន្លែងណាស់។ សម្រស់ពីធម្មជាតិរបស់នាង គឺជារឿងគួរឱ្យធុញសម្រាប់នាង ទើបនាងសម្រេចចិត្តកែមុខកែមាត់របស់ខ្លួនបន្ដបន្ទាប់បែបនេះ៕