កម្ពុជាជាប់លេខ ១៥ ជាប្រទេសមានប្រជាជនមាន IQ ខ្ពស់ជាងគេ ក្នុងចំណោមប្រទេស ១៩៩ លើពិភពលោក
IQ មកពីពាក្យពេញថា Intelligence quotient ដែលជារង្វាស់នៃភាពឆ្លាតវៃរបស់ខួរក្បាលមនុស្សម្នាក់ៗ ហើយនៅពេលដែលអ្នកធ្វើតេស្ត IQ បានកាន់តែខ្ពស់ បញ្ជាក់ថាបុគ្គលរូបនោះជាមនុស្សកាន់តែឆ្លាតវៃ។
យ៉ាងណាមិញ នៅដើមឆ្នាំ ២០២៣ នេះ យោងតាមគេហទំព័រ World Population Review បានឱ្យដឹងថាលទ្ធផលការធ្វើតេស្ត IQ ប្រជាជនកម្ពុជាជាមធ្យមគឺបានចន្លោះ ៩៩.៧៥ ដែលស្ថិតជាប់នៅក្នុងតារាងលំដាប់ទី ១៥ ជាប្រទេសដែលមាន IQ ខ្ពស់បំផុតមួយក្នុងចំណោមការធ្វើតេស្តប្រទេសទូទាំងសាកលលោកចំនួន ១៩៩ ប្រទេស៕