(វីដេអូ) ទីបំផុត! នារីអាយុ ២៣ ឆ្នាំ រូបរាងដូចក្មេងស្រីអាយុ ៨ ឆ្នាំនោះ បែកបាក់ស្នេហាហើយ ក្រោយមហាជនជាច្រើនរិះគន់សង្សារនាងពេក
Shauna Rae អាយុ ២៣ ឆ្នាំ មកពីរដ្ឋ Pennsylvania មានទម្ងន់ត្រឹមតែ ២៣ គីឡូក្រាម និង កម្ពស់ ១.១៧ ម៉ែត្រមើលទៅដូចជាក្មេងស្រីអាយុ ៨ ឆ្នាំ ព្រោះតែនាងមានជំងឺមហារីកខួរក្បាល បានប្រកាសបើបេះដូងទទួលទំនាក់ទំនងថ្មី បន្ទាប់ពីអ្នកសរសេរ Vlog ទេសចរណ៍លោក Dan Swygart អាយុ ២៦ បានចេញមកបកស្រាយថា រូបលោក និង Rae គ្រាន់តែជាមិត្ត។
យ៉ាងណាមិញ ថ្មីៗនេះ Daily Mail បានចុះផ្សាយថា Rae កំពុងតែស្វែងរកទំនាក់ទនងស្នេហាថ្មី បើទោះបីជាមានការខឹងសម្បារពីសំណាក់អ្នកជុំវិញខ្លួនទាក់ទងនឹងទំនាក់ទំនងថ្មីៗនេះក៏ដោយ ហើយនាងក៏បាននិយាយដោយត្រង់ៗទៀតថា គ្រួសាររបស់នាងតែងតែបារម្ភខ្លាចថា នាងទៅទាក់ទងជាមួយបុរសអនាថារូបណាម្នាក់ ព្រោះនាងមើលទៅដូចជាកូនក្មេង។ ប៉ុន្តែក្រោយពីមកក៏មានព័ត៌មានថា Rae បានទាក់ទងជាមួយបុរសវ័យ ២៦ ឆ្នាំឈ្មោះ Welshman Dan Swygart ធ្វើឱ្យមនុស្សជាច្រើនបានរិះគន់ទៅលើ Dan Swugart ថាលោកជាមនុស្សឆ្កួត ដោយបានទាក់ទងជាមួយនឹង Rae ព្រោះតែនាងនៅក្មេងស្អាត។
យ៉ាងណាមិញ ក្រោយពីមានការរិះគន់យ៉ាងខ្លាំង Dan ក៏បានចេញមុខមកការពារទំនាក់នោះតាមរយៈវីដេអូក្នុង Instagram ដោយឡែកថ្មីៗនេះ នៅក្នុងវគ្គថ្មីនៃកម្មវិធី TLC របស់ Shauna Rae នាងបាននិយាយថា ដោយសារតែមានអ្នកស្អប់លើ Dan ខ្លាំងពេក ពួកគេក៏សម្រេចចិត្តធ្វើមិត្តជាមួយគ្នាវិញ ហើយក៏បានប្រកាសបើកបេះដូងដើម្បីទទួលទំនាក់ទំនងថ្មី។
ដោយឡែក Dan Swygart បានពន្យល់ក្នុងវីដេអូ Instagram ថា ៖ «ខ្ញុំ និង Shauna គ្រាន់តែជាមិត្តល្អនឹងគ្នា ប៉ុន្តែខ្ញុំគិតថា អាកប្បកិរិយារបស់មនុស្សមួយចំនួនគួរឱ្យស្អប់ខ្ពើមណាស់។ អ្នកដឹងទេថា នាងបានឆ្លងកាត់ច្រើនណាស់ក្នុងជីវិត នាងបានរួចផុតពីជំងឺមហារីកកាលពីក្មេង នាងតែងតែមានអារម្មណ៍ខុសប្លែកពីគេ ហើយត្រូវបានសង្គមចាត់ទុកខុសប្លែកពីគេ ហេតុអ្វីក៏អ្នកហ៊ានដកសិទ្ធិនាងកុំឱ្យមានទំនាក់ទំនងមិត្តភាព ឬទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេង? អ្នកណាថានាងមិនអាចមាន? ខ្ញុំពិតជាខ្ពើមរអើមចំពោះអាកប្បកិរិយារបស់មនុស្សមួយចំនួននោះចំពោះនាង និង មិត្តភាពរបស់ខ្ញុំជាមួយនាងខ្លាំងណាស់»៕
ប្រភព ៖ Daily Mail