ផ្ទុះការចាប់អារម្មណ៍ព្រាត ហែអ្នកតានៅស្រុកស្អាងថ្ងៃមុន ប្រទះឃើញអ្នកស្នងរូបអ្នកតាម្នាក់ស្រស់សង្ហាខ្លាំង
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ នៅតាមភូមិស្រុកមួយចំនួនក្នុងប្រទេសកម្ពុជា ដែលជាទម្លាប់បានរៀបចំធ្វើពិធីហែអ្នកតា មានការសម្ដែង និង ដង្ហែយ៉ាងអធិកអធមគួរឱ្យចាប់អារម្មណ៍តាមដងផ្លូវ។
ទន្ទឹមទៅនឹងពិធីហែអ្នកតាដែលបានប្រព្រឹត្តិកន្លងផុតទៅ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាផ្ទុះការចាប់អារម្មណ៍នូវសម្រស់របស់អ្នកស្នងរូបអ្នកតាម្នាក់ ដែលមានសម្រស់ស្រស់ស្អាត និង សង្ហាខ្លាំង ដោយតាមការឱ្យដឹងគឺរូបគេជាតួអង្គស្នងរូបអ្នកតាមួយនៅវិហារម៉ាចូវ ស្រុកស្អាង ខេត្តកណ្ដាល។
តាមរយៈរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់អ្នកកំលោះដែលជាតួអង្គស្នងរូបអ្នកតា មានគណនីឈ្មោះ Phit New នេះ បានធ្វើឱ្យយុវវ័យនាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គម និង បានលើកសរសើរពីសម្រស់របស់គេផងដែរ៕
ប្រភពរូបភាព ៖ KBT