គ្រូពេទ្រល្បីម្នាក់ ព្រមានចំៗការប្រើគ្រីមជម្រុះរោម អាចធ្វើឱ្យប៉ះពាល់ដល់ស្បែកខ្លាំងណាស់
នៅថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០២៣ នេះ មានគ្រូពេទ្យល្បីមួយរបស់ថៃ បានចែកចាយដាស់តឿនទៅនារីៗពីការប្រើគ្រីមជម្រុះរោម ដែលអាចបង្កឱ្យមានការប៉ះពាល់ដល់ស្បែកធ្ងន់ធ្ងរ។
គ្រូពេទ្យរូបនេះ បានឱ្យដឹងថា មុននឹងប្រើប្រាស់ឡេ ឬ គ្រីមផ្សេងៗគួរណាស់ តែសាកល្បងប្រើតិចតួចលើស្បែកសិន មើលប្រតិកម្មឱ្យច្បាស់សិន ជាពិសេសគ្រីមជម្រុះរោមនេះតែម្តង។ គ្រីមជម្រុះរោម ជាផលិតផលដែលមានសារធាតុផ្សំ និង គីមីខ្ពស់ កាលណាបើប្រើលើស្បែកទៅ វានឹងជ្រាបទៅបំផ្លាញប្រព័ន្ធផលិតរោម ដែលមានផ្ទុក Keratin ។
កាលណាដែលចាប់ផ្តើមដុះមកវិញ គួបផ្សំជាមួយនឹងសារធាតុគ្រីម រោមនោះក៏នឹងត្រូវបំផ្លាញនៅសល់តែឫស ហើយវាក៏អាចដុះវែងវិញរហូត មិនខុសពីការកោរនោះទេ។ លើសពីនេះទៅទៀត គ្រូពេទ្យក៏តឿនទៀតថា ការទុកគ្រីមនៅលើស្បែកយូរៗទៅ វានឹងអាចបំផ្លាញស្បែកបានដូចគ្នា ដូច្នេះសុំប្រើឱ្យត្រូវតាមពេលវេលាដែលគេកំណត់នៅលើផលិតផល ជាពិសេសត្រូវជ្រើសរើសផលិតផលឱ្យមែនទែនមុននឹងយកមកប្រើប្រាស់។
ជាពិសេសអ្នកដែលមានស្បែកងាយប្រតិកម្ម កុំភ្លេចសាកល្បង មុននឹងប្រើ មិនដូច្នោះទេ អាចនឹងធ្វើឱ្យស្តាយក្រោយ ដូចជានៅក្នុងរូបភាព ដែលជើងស្រឡូនៗត្រូវមកមានស្នាមរោលពាសពេញ ឃើញហើយគួរឱ្យខ្លាច។ ហើយក៏មានអ្នកឆ្លងកាត់ច្រើនមកហើយដែរ៕