សឹងមិនជឿ! សត្វត្រសេះមួយក្បាលមកធ្វើសម្បុកក្នុងផ្ទះ យកចំណីរបស់វាជិត ៤០០ គីឡូលាក់ទុកក្នុងជញ្ជាំងផ្ទះ
ថ្មីៗនេះ មានបុរសជាអាជីពអ្នកកម្ចាត់សត្វល្អិតតាមផ្ទះម្នាក់ បានចែកចាយរឿងរ៉ាវដែលខ្លួនមិនធ្លាប់ប្រទះពីមុន នៅតាមបណ្តាញសង្គម ដែលមានសត្វត្រសេះ មកធ្វើសម្បុកក្នុងផ្ទះ ព្រមទាំងយកផ្លែអូកមកលាក់ជិតរាប់រយគីឡូ។
រឿងរ៉ាវមួយនេះ បានកើតឡើងនារដ្ឋ California ប្រទេសអាមេរិក ដែលបុរសខាងលើបានឱ្យដឹងថា មានម្ចាស់ផ្ទះមួយ បានហៅខ្លួនឱ្យជួយទៅមើល ព្រោះសង្ស័យថា ផ្ទះកំពុងមានបញ្ហាជាមួយនឹងសត្វល្អិត ធ្វើឱ្យខូចខាតជញ្ជាំង។ បុរសរូបនេះ ក៏បានចុះទៅ ហើយត្រួតពិនិត្យមើលទើបដឹងថា តាមពិតទៅ គឺជាស្នាដៃរបស់សត្វត្រសេះ ដែលវាមកបង្កើតសម្បុកក្នុងជញ្ជាំង ដើម្បីលាក់ស្បៀងទុក ដែលសុទ្ធតែជាផ្លែអូកជាច្រើន។
បុរសរូបនេះបន្តឱ្យដឹងថា ជាធម្មតាសត្វប្រភេទនេះ វាលាក់ស្បៀងទុកតែនៅក្នុងប្រហោងដើមឈើប៉ុណ្ណោះ ហើយចំណែកករណីកើតមាននៅលើផ្ទះនេះ គឺខ្លួនមិនដែលឃើញនោះទេ តាំងតែធ្វើការកម្ចាត់សត្វល្អីត ២០ ឆ្នាំមកនេះ។ ពួកវាបានលាក់ផ្លែអូក ក្នុងចន្លោះរបស់ជញ្ជាំង ដែលច្រើនខ្លាំងណាស់ ដល់ថ្នាក់ហូរចេញមករហូត ដែលគិតៗទៅជាង ៣១៧ គីឡូក្រាម និង បើសិនយកទៅដាក់ធុងសំរាមបាន ៨ ធុងពេញៗតែម្តង។ យ៉ាងណាមិញ បើទោះបីត្រូវពួកសត្វត្រសេះ រុកគួនយ៉ាងណា ម្ចាស់ផ្ទះមិនដាច់ចិត្តសម្លាប់វាឡើយ ដោយគ្រាន់តែបណ្តេញវា ចេញឱ្យទៅធ្វើសម្បុកនៅកន្លែងផ្សេងតែប៉ុណ្ណោះ៕