ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្ដល់វីឡា ២៧ ម៉ឺនដុល្លារ លុយ ឡាន បើកីឡាករខ្មែរយកឈ្នះ ប៊ូខាវ បាន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយឧកញ៉ា ស្រី ចាន់ថន បានបង្ហោះ Story ផ្ទះវីឡា ភ្ជាប់ជាមួយពាក្យថា ផ្ទះវីឡាតម្លៃ ២៧ ម៉ឺនដុល្លារសម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរយកឈ្នះកីឡាករ ប៊ូខាវ បាន។
ស្របគ្នានេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានបញ្ជាក់នៅលើផេករបស់លោកដែរថា៖ «ក្នុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃ ប៊ូខៅ ឈ្នះ ឱ្យវីឡាមួយ ឡានមួយ និង ថវិកាបន្ថែមប្រចាំរយៈពេល ១០ ឆ្នាំ។ នេះជាការលើកទឹកចិត្តដល់កីឡាករខ្មែរ តស៊ូដើម្បីមាតុជាតិរបស់យើង I love Cambodia»៕