កូនគេ កូនយើង! មិនទាន់បានចូលរៀនដូចគេ ដើររើសអេតចាយត្រុកៗ គ្មានសូម្បីស្បែកជើងពាក់
មហាជនអ្នកប្រើប្រាសបណ្ដាញសង្គម Tiktok នាពេលថ្មីៗនេះ បាននាំគ្នាសម្ដែងក្ដីអាណិតចំពោះក្មេងប្រុសតូចៗ ២ នាក់ ដើររើសអេតចាយ កណ្ដាលថ្ងៃត្រង់ គ្មានសូម្បីស្បែកជើងពាក់។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈម្ចាស់គណនី TikTok ឈ្មោះ Sreyrothlong បានបង្ហោះវីដេអូធ្វើដំណើរតាមផ្លូវ និងបានជួបប្រទះនូវក្មេងប្រុសទាំង ២ រូប ទើបសួរនាំទៅដឹងថា ក្មេងប្រុសទាំងពីរទៅរើសអេតចាយ។ ម្នាក់ក្នុងចំណោមក្មេងប្រុស បានប្រាប់ទៅកាន់ម្ចាស់គណនីឱ្យបានដឹងថា ខ្លួនពុំទាន់បានចូលរៀននៅឡើយ ដោយសារតែម្ដាយមិនឱ្យចូលរៀន។
ក្រោយឃើញបែបនេះ ម្ចាស់គណនីបានឱ្យលុយទៅកាន់ក្មេងប្រុសទាំង ២ ម្នាក់ ៥០០០ ពាន់រៀល ទុកគ្រាន់ចាយផងដែរ។ ក្រោយរំលងបានប៉ុន្មានថ្ងៃ ម្ចាស់គណនី បានធ្វើដំណើរជួបប្រទះក្មេងប្រុសម្នាក់សារជាថ្មី ទើបប្រគល់នូវរបស់ញាំមួយចំនួន រួមទាំងលុយ ព្រមទាំងទិញនូវស្បែកជើងមួយគូឱ្យទៅរូបគេផងដែរ៕