មិត្តល្អកម្ររកបាន! ប្រារព្ធខួបស្គាល់គ្នា ១០ ឆ្នាំ ស្ត្រីម្នាក់ជះលុយជិត ៤០០ ដុល្លារ ម៉ៅសាលកុនមើលតែ ២ នាក់មិត្ត
ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ពេញ Tiktok ក្រោយនារីវ័យ ១៩ ឆ្នាំជនជាតិម៉ាឡេស៊ីម្នាក់ បានពញ្ញាក់អារម្មណ៍មិត្តជិតស្និទ្ធ ដោយម៉ៅសាលកុនមួយទាំងមូលមើលកុនតែពីរនាក។
ម្ចាស់គណនី Tiktok ឈ្មោះថា ariannanaqma បានចែករំលែកឱ្យដឹងថា៖ «ខ្ញុំបានស្គាល់មិត្តភក្ដិខ្ញុំម្នាក់នេះជាង ១០ ឆ្នាំហើយ ហើយពួកយើងជាមិត្តល្អនឹងគ្នា នាងជួយខ្ញុំច្រើនណាស់ ហេតុដូចនេះខ្ញុំចង់ពញ្ញាក់អារម្មណ៍នាងខ្លះក្នុងឱកាសពួកយើងបានស្គាល់គ្នាជាង ១០ ឆ្នាំ»។
យុវតីរូបនោះបានបន្ថែមឱ្យដឹងថា៖ «ពេលមិត្តភក្ដិខ្ញុំសួរថាខ្ញុំចាយអស់ប៉ុន្មាន ខ្ញុំក៏ប្រាប់ត្រង់ៗថាគឺទាំងអស់ប្រមាណ ១៦០០ Ringgit (ប្រមាណ ៣៧៧ ដុល្លារ) តែតាមពិតខ្ញុំមិនបានម៉ៅសាលទាំងមូលទេ ដោយខ្ញុំមិនដឹងថាគេធ្វើរបៀបណា ហើយខ្ញុំក៏មិនដឹងពីវិធីទំនាក់ទំនងទៅខាងរោងកុនដែរ តែខ្ញុំជ្រើសយកវិធី ទិញសំបុត្រ ៨០ ភាគរយនៃរោងជំនួសវិញ។ ដោយមួយសាលនេះមានកៅអីទាំងអស់ចំនួន ៩០ កៅអី ហើយខ្ញុំក៏ទិញអស់ ៧០ កៅអី ដោយទុកតែជួរមុខ ១ ជួរ ព្រោះខ្ញុំគិតថាគ្មានអ្នកណាចង់អង្គុយមើលជួរមុខនេះទេ ហើយវាក៏ដូចការគិតទុកមួយសាលគឺយើងមើលតែ ២ នាក់សប្បាយ និងរំភើបម្យ៉ាងដែរ»៕