(វីដេអូ) មកពីធ្វើការភ្លាម កូនៗរត់ត្រុយមកប្រាប់ថាម្ដាយលួចដេកឱបប្រុស ដល់ដឹងការពិតគាំង
វីដេអូមួយកំពុងទទួលបានការចែករំលែកពេញបណ្ដាញសង្គមនានា ក្រោយក្មេងប្រុសពីរនាក់រត់មកទម្លាយអាថ៌កំបាំងរបស់ម្ដាយប្រាប់ឪពុកខ្លួនដែលទើបមកពីធ្វើការភ្លាមៗ ដោយជាថ្នូរដោះដូរនឹងលុយ។
ដោយក្នុងវីដេអូនោះ បានបង្ហាញសកម្មភាពកូនប្រុសទាំងពីររត់មករកឪពុក ពេលមកពីធ្វើការភ្លាមៗ ដោយនិយាយថា៖ «ពុកៗ ពុកដឹងអាថ៌កំបាំងរបស់ម៉ាក់ទេ?»។ ឪពុកក៏តបថា៖ «មានអ្វី ម៉ែឯងមានអាថ៌កំបាំងអី?» ពួកគេក៏តបថា៖ «ពុកដឹងទេ ពេលពុកទៅធ្វើការ ម្ដាយដេកឱបប្រុសផ្សេង»។
គ្រាន់តែឮចម្លើយភ្លាម ឪពុករូបនោះហាក់ស្លុតចិត្តក៏សួរថា៖ «ថាម៉េច ដេកជាមួយអ្នកណា ប្រាប់ភ្លាម» តែកូនទាំងពីរមិនព្រមប្រាប់ងាយៗនោះទេ ដោយសុំលុយជាការដោះដូរ ហើយគ្រាន់តែបានលុយពីឪពុកភ្លាមពួកគេក៏ឆ្លើយថា៖ «ប្រុសនោះគឺ…កូនៗនោះអី» ឆ្លើយហើយពួកគេក៏រត់ភ្លាមៗព្រោះខ្លាចឪវាយ។
ក្រោយមកឃ្លីបនេះក៏ត្រូវបានចែករំលែកពីសំណាក់មហាជន ដោយអ្នកខ្លះហាក់នឹកស្មានមិនដល់ពីការវ័យឆ្លាតរបស់ក្មេងៗទាំងពីរ ដែលអាចបន្លំយកលុយឪពុកបានដោយធ្វើបែបនេះ ឯអ្នកខ្លះក៏នឹកស្មានថាស្ត្រីជាម្ដាយលួចមានសាហាយតែមិនមែនសោះ៕