បុកពោះមិនស្ទើរ! កូនកើតភ្លាម ស្រាប់តែពេទ្យប្រាប់ថាកូនមាន DNA មិនដូចឪពុក
អ្នកណាមិនស្លុតបើនៅសុខៗពេទ្យមកប្រាប់ថា DNA កូនអ្នកមិនដូចអ្នក ហើយថែមទាំងសង្ស័យថាភរិយាលួចមានសាហាយ ដែលធ្វើឱ្យម្នាក់ៗគាំងនិយាយមិនចេញ។
រឿងមួយនេះបានកើតឡើងនៅឯចក្រភពអង់គ្លេស ដោយនារីវ័យ ២៦ ឆ្នាំម្នាក់បានចូលសម្រាលកូនប្រុសទី ២ របស់ខ្លួននៅមន្ទីរពេទ្យមួយកន្លែងមានទីតាំងនៅទីក្រុង Oxford ចក្រភពអង់គ្លេស។ បន្ទាប់ពីសម្រាលកូនហើយភ្លាម ទារកនោះត្រូវបានគេយកទៅពិនិត្យឈាម និងសុខភាពហើយរកឃើញថា DNA របស់កូនមិនដូចឪពុកសោះឡើយ។
ស្ត្រីជាម្ដាយបានរៀបរាប់ថា៖ «ក្រោយសម្រាលរួចពេទ្យក៏បញ្ជូនខ្ញុំទៅបន្ទប់ស្វែងដាច់ដោយឡែក ដោយខ្ញុំមិនបានសង្ស័យអ្វីទេ ហើយក្រោយមកគាត់ស្រាប់តែសួរខ្ញុំថា តើខ្ញុំមានគេងជាមួយអ្នកដទៃទេ ដោយកូនប្រុសម្នាក់នេះមាន DNA មិនដូចឪពុកទេ ហើយបុរសដែលមកជាមួយខ្ញុំអាចមិនមែនជាឪពុកក្មេង ដែលរឿងនេះធ្វើឱ្យខ្ញុំមិនសប្បាយចិត្តនឹងទង្វើដែលពួកគេធ្វើ ហើយខ្ញុំក៏បានពន្យល់ថាខ្ញុំមិនដែលមានអ្នកណាផ្សេងនោះទេ មុននឹងអង្វរឱ្យពួកគេធ្វើតេស្តជាថ្មី»។
ហើយលទ្ធផលគឺចេញមកដូចដើម ប៉ុន្ដែគេបានរកឃើញរឿងមួយទៀតថា អ្នកទាំងពីរពិតជាឪពុកកូន និងគ្នាពិតមែន ដោយមូលហេតុគឺបុរសជាឪពុកជាមនុស្សមានហ្សែនដ៏កម្រ ហើយហ្សែនគាត់មានការប្រណាំចម្រុះ ដែលជាហេតុធ្វើឱ្យហ្សែនគាត់មិនអាចបញ្ជូនបានទៅកូនប្រុសបាននោះទេ។ ក្រោយមកខាងមន្ទីរពេទ្យក៏បានធ្វើការសុំទោសចំពោះបញ្ហានេះ ទៅដល់ស្ត្រីជាម្ដាយ ព្រមទាំងក្រុមគ្រួសាររបស់នាងផងដែរ៕