ក្មេងស្រីអាយុ ១៤ ឆ្នាំ ត្រូវអស់បុណ្យ ក្រោយស្រូបក្លិនស្រ្ពៃបាញ់បំបាត់ក្លិនខ្លួនរបស់ម្តាយ
ពិតជារឿងមួយ ដែលគួរឱ្យសោកស្តាយ ក៏ដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់ ព្រោះតែទៅបាញ់លេង និង ហិតស្រ្ពៃបំបាត់ក្លិនខ្លួនរបស់ម្តាយ។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសអង់គ្លេស ដោយព័ត៌មានបានឱ្យដឹងថា ក្មេងស្រីរូបនេះ ហាក់ចូលចិត្តហិតក្លិនស្ព្រៃបំបាត់ក្លិនខ្លួនរបស់ម្តាយណាស់ ព្រោះតែវាធ្វើឱ្យនាងមានអារម្មណ៍ល្អ និង មានអារម្មណ៍ថា ដូចជាមានម្តាយនៅក្បែរ ដោយមិនដឹងថា វាមានគ្រោះថ្នាក់ផលប៉ះពាល់អ្វីឡើយ។
យ៉ាងណាមិញ ដោយសារតែហិតយូរទៅៗ ក៏បានធ្វើឱ្យសារធាតុគីមី ដែលមាននៅក្នុងស្រ្ពៃនោះ បានប៉ះពាល់ដល់សុខភាពរាងកាយរបស់នាង រហូតដល់ថ្ងៃមួយ នាងក៏បានបាត់បង់ជីវិត ដោយសារតែការគាំងបេះដូង។ ហេតុការណ៍មួយនេះ ពិតជាបានធ្វើឱ្យគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏បានស្នើរទៅខាងក្រុមហ៊ុនផលិត ឱ្យមានការបញ្ជាក់ និង ដាស់តឿនពីផលប៉ះពាល់របស់ស្ពៃ្រឱ្យបានច្បាស់លាស់នៅលើដបផងដែរ ដើម្បីចៀសវាងករណីផ្សេងៗទៀត។
យ៉ាងណាមិញ សមាគមន៍ផលិតស្រ្ពៃរបស់អង់គ្លេស ព្រមទាំងក្រុមហ៊ុនផលិតផ្ទាល់ ក៏បាននាំគ្នាសម្តែងការចូលរួមរំលែកទុក្ខទៅកាន់គ្រួសារក្មេងស្រីរូបនេះផងដែរ ហើយនឹងធ្វើការកែប្រែសារដាស់តឿននៅលើដបឱ្យច្បាស់ជាងនេះទៅទៀត៕