ខកចិត្តស្ដូក ដោយសារគេផ្អើលថាទេសភាពស្អាត តែពេលទៅដល់ ធាតុពិតមិនដូចក្នុងរូបថត
អ្នកទេសចរក្នុងប្រទេសអូស្ត្រាលីម្នាក់ បានចំណាយពេល ២ ម៉ោងដើរយ៉ាងត្រដាបត្រដួសលើផ្លូវពោរពេញដោយដុំថ្មក្នុងរយៈចំងាយ ៦ គីឡូម៉ែត្រ ដើម្បីអាចទៅឃើញផ្ទាល់នៅអាងទឹកចន្លោះប្រហោងថ្មដ៏ល្បីល្បាញមួយ កំពុងផ្ទុះផ្អើលពេញ Instagram។
យ៉ាងណាមិញ ក្រោយពេលទៅដល់គោលដៅ និង ឃើញទស្សនីយភាពដោយផ្ទាល់ភ្នែក អ្នកដំណើរទាំងនោះ ហាក់ធ្លាក់ថ្លើមក្ដុកខកចិត្តជាខ្លាំង ដោយសារអ្វីដែលពួកគេបានឃើញនៅនឹងមុខនេះ គឺខុសគ្នាដាច់ពីអ្វីដែលបានឃើញគេថតបង្ហោះលើបណ្ដាញសង្គម Instagram។
គួរបញ្ជាក់ថា អាងទឹកចន្លោះថ្មដ៏ល្បីមួយនោះ ត្រូវបានគេហៅថា Figure Eight Pools ដែលមានទៅតាំងនៅតាមឈូងសមុទ្រនៃឧទ្យានជាតិ Royal National Park នាក្រុងស៊ីដនី ក្បែរឆ្នេរ Burning Palms។ ទីតាំងមួយនេះដែរ ផ្ទុះការទាក់ទាញខ្លាំង ក្រោយអ្នកទេសចរជាច្រើនបាននាំគ្នាទៅដល់ថតរូបបង្ហោះលើ Instagram យ៉ាងស្រស់ស្អាតប្លែកភ្នែកបំផុត។
ដោយឡែក ក្រោយអ្នកទេសចរក្នុងប្រទេសទាំង ២ រូបខាងលើនេះ ចេញមកថតវីដេអូបង្ហាញឱ្យឃើញច្បាស់នៃទិដ្ឋភាពទីតាំងផ្ទាល់ហើយនោះ មហាជនមួយចំនួនក៏ហាក់បង្ហាញការស្រងាកចិត្តផងដែរ៕