ខ្ជិលនាំកូនទៅបន្ទប់ទឹក លេងឱ្យកូនអង្គុយបត់ជើងធំកណ្តាលហាងអាហារ មានអីគេរិះគន់បែកខ្ទិះ
ពិតជារឿងមួយ ដែលគួរឱ្យហួសចិត្តមិនតិចឡើយ ដែលមានម្តាយម្នាក់ឱ្យកូនអង្គុយបត់ជើងធំកណ្តាលហាងអាហារយ៉ាងរំភើយ មិនខ្ចីខ្វល់ពីអ្នកនៅជុំវិញ បង្កឱ្យមានការរិះគន់ជាងខ្លាំង។
រឿងរ៉ាវមួយនេះបានកើតឡើងនៅតៃវ៉ាន់ កាលពីពេលចូលឆ្នាំចិនកន្លងទៅ ដោយមានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានផុសរូបភាព ព្រមទាំងនិយាយរៀបរាប់ពីហេតុការណ៍ខាងលើ ដោយការហួសចិត្ត។ គេបានឱ្យដឹងថា ខ្លួនបានចូលទៅទទួលទានអាហារនៅហាងមួយកន្លែង ស្រាប់តែមិនទាន់បានដឹងអីផងមានស្រ្តីម្នាក់ដែលនៅតុក្បែរនោះ បានយកចានបង្គន់តូចរបស់ក្មេងមកដាក់នៅជិតតុរបស់ខ្លួន ព្រមទាំងកូនស្រីអង្គុយបត់ជើងធំកណ្តាលមនុស្សម្នាជាច្រើនដែលកំពុងទទួលទានអាហារក្នុងហាងនោះ។
ខ្លួនពិតជាជាសែនហួសចិត្តនិយាយមិនចេញ ឆ្ងល់ណាស់ហេតុអ្វី បានជាធ្វើបែបនេះទៅរួច ទាំងដែលមនុស្សម្នានៅពាសពេញកំពុងទទួលទានអាហារទៀត។ ម្យ៉ាងហេតុអ្វីមិននាំកូនទៅបន្ទប់ទឹក ទាំងដែលវានៅមិនឆ្ងាយពីតុប៉ុន្មានផងនោះ។ ហេតុអ្វីមិនគិតពីអនាម័យ ហើយធ្វើឱ្យអ្នកដទៃខ្ពើមហូបអាហារមិនចូលបែបនេះ។ យ៉ាងណាមិញ ក្រៅពីនេះហើយមហាជននៅតាមបណ្តាញសង្គមក៏នាំគ្នារិះគន់យ៉ាងចាស់ដៃថា ឪពុកម្តាយមិនចេះគិត មិនចេះការពារកូន បណ្តោយឱ្យអ្នកដទៃមើលសម្លឹងរាងកាយរបស់កូនថែមទៀតផង៕