(វីដេអូ) ពិសេសណាស់! យកគ្រាប់ស្វាយចន្ទី ច្នៃធ្វើជាភេជ្ជសៈរសជាតិឆ្ងាញ់ អាចប្រើជំនួសទឹកដោះគោសុទ្ធញ៉ាំបាន
នាពេលថ្មីៗនេះ ព្រៃឡង់បៃតង (USAID Greening Prey Lang) បានឱ្យដឹងថា គ្រាប់ស្វាយចន្ទីដែលចម្អិនរួចគឺអាចយកមកធ្វើជាជាភេសជ្ជៈដ៏ពេញនិយម ដែលវាមានរសជាតិដូចទឹកដោះគោ និង អាចជំនួសទឹកដោះគោសុទ្ធបាន។
ភេសជ្ជៈមួយនេះ ត្រូវបានផលិតចេញពីគ្រាប់ស្វាយចន្ទីសុទ្ធ ដែលចម្អិនរួចក្រឡុកជាមួយនឹងទឹក ហើយផ្តល់នូវរសជាតិបែបក្រែម (Cream) ព្រមទាំងមានរសជាតិស្រទន់ដូចទឹកដោះគោ និង សម្បូរទៅដោយវីតាមីន សារជាតិរ៉ែ ប្រេងជំនួយសុខភាព ជាមួយអត្ថប្រយោជន៍ផ្សេងៗទៀត។
យ៉ាងណាមិញ អត្ថប្រយោជន៍ទាំងនោះរួមមាន ការបង្កើនភាពស៊ាំ និង ធ្វើឱ្យបេះដូង ភ្នែក ស្បែក មានសុខភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះគម្រោង USAID ព្រៃឡង់បៃតង ក៏បានកំពុងជួយគាំទ្រដល់សហគមន៍មួយចំនួនក្នុងខេត្តកំពង់ធំ ឱ្យមានចម្ការស្វាយចន្ទីរបស់សហគមន៍ ដោយមានកិច្ចសន្យាថាមិនកាប់បំផ្លាញព្រៃឈើឡើយ៕
ប្រភព៖ ក្រសួង ព័ត៌មាន និង USAID Greening Prey Lang- ព្រៃឡង់បៃតង