ខេត្តកែប ថ្វីដ្បិតតែមានភូមិសាស្ត្រតូចមែន ប៉ុន្តែស្ថិតនៅចម្ងាយមិនដល់ ២០០ គីឡូម៉ែត្រទេពីរាជធានីភ្នំពេញ គឺជាតំបន់ ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងក្លាមិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ទេសចរណ៍មាត់ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្ដាមដ៏ធំ និង កន្លែងកម្សាន្តជាច្រើនទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្តមិនចេះជិនណាយ។
ដោយឡែក នាពេលថ្មីៗនេះឆ្នេរសមុទ្រខេត្តកែប ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វ៊េសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបរាងថ្មីនៃឆ្នេរមួយនេះ ដែលត្រូវបានរៀបចំឡើងវិញយ៉ាងស្អាត និង មានសណ្ដាប់ធ្នាប់គួរឱ្យចង់ទៅលេង។
មិនត្រឹមតែមានភាពស្រស់ស្អាតលើសពីមុននោះទេ ថែមទាំងជាទីចាប់អារម្មណ៍ និង ជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តថតរូបស្អាតៗជាមួយទេសភាពបែបធម្មជាតិ ហើយថែមទាំងអាចលេងទឹកកម្សាន្ត អង្គុយញ៉ាំអាហារស្រូបខ្យល់បរិសុទ្ធត្រជាក់ៗពីសមុទ្របានថែមទៀតផង៕
រូបភាពដោយ៖ RS Gallery និង FOTO