ប្រទេសកម្ពុជា ជាប់លេខរៀងទី ៧ ជាប្រទេសសម្បូរអ្នកស្គមបំផុតលើពិភពលោក
តាមរយៈសារព័ត៌មានបរទេស Dialymail ចេញផ្សាយកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ បានបង្ហាញពីប្រទេសចំនួន ១០ ដែលមានអ្នកធាត់បំផុត និង ១០ ប្រទេស ដែលមានអ្នកស្គមបំផុតលើពិភពលោក។
ជាក់ស្ដែង ក្នុងចំណោមប្រទេស និង កោះទាំង ១០ ដែលមានអ្នកស្គមបំផុតនៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលឈរនៅលេខរៀងទី ០៧ ក្នុងចំណោមប្រទេសទាំង ១០។
ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលសម្បូរអ្នកមានគីឡូស្គមបំផុតលើពិភពលោក ៖
១. Vietnam – 18.3 %
២. India – 19.7 %
៣. Bangladesh – 20.0 %
៤. Ethiopia – 20.9 %
៥. Nepal – 21.0 %
៦. Timor – 21.6 %
៧. Cambodia – 21.7 %
៨. Eritrea – 22.0 %
៩. Niger – 22.0 %
១០. Burundi – 22.2 %។
ដោយឡែកចំពោះ ១០ ប្រទេសដែលសម្បូរអ្នកមានគីឡូធាត់បំផុតមានដូចជា ៖
១. Nauru – 88.5 %
២. Palau – 85.1 %
៣. Cook Islands – 84.7 %
៤. Marshall Islands – 83.5 %
៥. Tuvalu – 81.9 %
៦. Niue – 80.0 %
៧. Kiribati – 78.7 %
៨. Tonga – 78.5 %
៩. Samoa – 77.6 %
១០. Micronesia – 75.9 %៕
ប្រភព ៖ Dailymail