ទោះបងមិនសង្ហា តែអូននឹងធ្វើឱ្យអ្នកដែលសង្ហាជាងបង និង មនុស្សគ្រប់គ្នាមកច្រណែននឹងបង ដែលបងមានអូន
និស្សិតស្រីមួយរូប ថ្មីៗនេះទើបតែបញ្ចប់ការសិក្សា និង ទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ដោយជាមួយគ្នានោះនិស្សិតស្រូរូបនេះបានបង្ហោះរូបភាពជួបជុំគ្រួសារ និង បុរសម្នាក់ទំនងជាគូស្នេហ៍យ៉ាងមានក្ដីសុខ និង សុភមង្គលបំផុត។
ទន្ទឹមនេះរូបភាពទាំងនោះ បានធ្វើឱ្យមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកបន្តគ្នាព្រោងព្រាត ក្រោយពីបានឃើញនិស្សិតស្រីខាងលើដែលមានគណនីឈ្មោះ Toem Sreykeo បង្ហោះរូបភាពជាមួយបុរសជាម្ចាស់ចិត្តរបស់ខ្លួន ព្រមទាំងបានរៀបរាប់បែបនេះថា ៖ «ទោះបងមិនសង្ហា តែអូននឹងធ្វើឱ្យអ្នកផ្សេងដែលសង្ហាជាងបង ព្រមទាំងមនុស្សគ្រប់គ្នាមកច្រណែនជាមួយបង ដែលបងមានអូន»។
និស្សិតស្រីខាងលើបានបន្តទៀតថា ៖ «អរគុណដែលគ្រប់ភាពជោគជ័យរបស់ខ្ញុំ តែងតែមានវត្តមានអ្នកជានិច្ចបន្ទាប់ពីគ្រួសារខ្ញុំ។ សម្រស់តែងតែប្រែប្រួល តែការស្រឡាញ់ ការព្រួយបារម្ភរបស់គាត់មិនដែលប្រែប្រួលឡើយ»៕