ចុះឈ្មោះប្រិបៗ! ឱកាសរៀនឥតគិតថ្លៃលើជំនាញផ្ដល់សេវាកម្មម្ហូបអាហារ និង ភេសជ្ជមកដល់ហើយ
នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ នាពេលថ្មីៗនេះបានប្រកាសជូនដំណឹងស្ដីពីវគ្គបណ្ដុះបណ្ដាល ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញ ការផ្ដល់សេវាកម្មម្ហូបអាហារ និង ភេសជ្ជ។
វគ្គសិក្សានេះគឺមានគោលបំណងចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជាពិសេសលើវិស័យម្ហូបអាហារ និង ភេសជ្ជ ហើយក៏ដើម្បីចូលរួមជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ដោយឡែក វគ្គបណ្ដុះបណ្ដាលនេះនឹងចាប់ផ្ដើមសិក្សាចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ តទៅ ដោយរៀនរៀងរាល់ថ្ងៃសៅរ៍ ដូចនេះសម្រាប់អ្នកដែលចាប់អារម្មណ៍អាចចុះឈ្មោះសិក្សាបានតាមរយៈតំណ ឬស្កេន QR Code ដែលមានភ្ជាប់ជូនខាងក្រោម៖
តំណ៖ https://www.tptd.org