(វីដេអូ) ខ្ញុំកំពុងមានស្នេហាជាមួយនារីអាយុ ២៣ ឆ្នាំ ដែលមើលទៅដូចជាក្មេងស្រីអាយុ ៨ ឆ្នាំ
អ្នកសរសេរប្លុកដំណើរកម្សាន្តម្នាក់ត្រូវបានគេរិះគន់ដោយសារតែ លោកបានទាក់ទងជាមួយគូស្នេហ៍អាយុ ២៣ ឆ្នាំម្នាក់ ដែលមើលទៅដូចក្មេងស្រីអាយុ ៨ ឆ្នាំ។
ថ្មីៗនេះ លោក Dan Swygart ដែលមានអាយុ ២៦ ឆ្នាំ បានចេញមុខមកបកស្រាយពីទំនាក់ទំនងស្នេហារបស់លោកជាមួយតារាសម្តែងម្នាក់ឈ្មោះ Shauna Rae ដែលត្រូវបានគេគិតថាជាមនុស្សក្រិន ដោយសារតែគេបានទទួលការព្យាបាលជំងឺមហារីកខួរក្បាលកាលពីក្មេង ធ្វើឱ្យ Rae មានទម្ងន់ត្រឹមតែ ២៣ គីឡូក្រាម និង កម្ពស់ ១.១៧ ម៉ែត្រមើលទៅដូចជាក្មេងស្រីអាយុ ៨ ឆ្នាំ។
យ៉ាងណាមិញ នាពេលថ្មីៗនេះ Swygart ក៏បានចែករំលែករូបថតជាច្រើនជាមួយ Rae នៅលើ Instagram របស់លោកមុនពេលបង្ហោះវីដេអូមួយ ដើម្បីបង្ហាញ និង ការពារទំនាក់ទំនងរបស់លោកជាមួយនឹង Rae ដោយបានបញ្ជាក់ថា លោកបានតស៊ូជាយូរមកហើយជាមួយនឹង Rae រហូតមកដល់ពេលបច្ចុប្បន្ន ដោយនៅក្នុងឃ្លីបរបស់លោកបានបង្ហាញថា «នៅពេលដែលអ្នកនាំគ្នានិយាយថា នាងមិនអាចមានទំនាក់ទំនងពិតប្រាកដជាមួយអ្នកផ្សេង អ្នកបានធ្វើឱ្យនាងបាត់បង់មនុស្សជុំវិញខ្លួន និង ដូចជាដកហូតសិទ្ធិរបស់នាង ព្រោះនាងសមនឹងមានទំនាក់ទំនងជាមួយអ្នកណា ដែលនាងចង់បាន»។ ប៉ុន្តែនៅតែមានអ្នករិះគន់លើកឡើងមកថា នាងមានអាយុ ២៣ ឆ្នាំ ប៉ុន្តែមើលទៅការនិយាយដូចក្មេងអាយុ ៨ ឆ្នាំ ហើយក៏មិនដូចជាស្ត្រីចាស់ទុំ ពេញវ័យម្នាក់ដែរគឺដូចកូនក្មេងតែប៉ុណ្ណោះ។
ដោយឡែក កាលពីឆ្នាំមុន Rae បាននិយាយជាមួយកាសែត The Post អំពីខ្លួនគេថា ខ្លួនត្រូវបានគេមើលស្រាលជានិច្ច ព្រោះតែមើលទៅដូចជាក្មេងស្រីម្នាក់ ប៉ុន្តែ Rae បានបញ្ជាក់ថា៖ «បើអ្នកមើលមកខ្ញុំ អ្នកនឹងឃើញក្មេងអាយុ ៨ ឆ្នាំម្នាក់» «ប៉ុន្តែខ្ញុំគិតថា ប្រសិនបើអ្នកចំណាយពេល ដើម្បីមើលភាពលម្អិត ដែលមាននៅលើមុខរបស់ខ្ញុំ ដៃរបស់ខ្ញុំ ភាពចាស់ទុំនៅក្នុងខ្លួនរបស់ខ្ញុំ ហើយបើអ្នកយកពេលវេលាដើម្បីនិយាយជាមួយខ្ញុំ អ្នកពិតជាយល់ថាខ្ញុំជាមនុស្សម្នាក់ដែលអាយុ ២៣ ឆ្នាំ»។
គួរបញ្ជាក់ដែរថា ស្នេហារបស់នាងជាមួយ Swygart កំពុងតែលេចចេញជារូបរាងច្បាស់ការនៅតាមបណ្ដាញសង្គមហើយ ខណៈដែលថ្មីៗ Swygart បានត្រឡប់ទៅផ្ទះរបស់លោកនៅចក្រភពអង់គ្លេស ស្របពេលដែល Rae នៅតែរស់នៅលើកោះ Long Island ៕
សូមចុចលើតំណខាងក្រោម ដើម្បីទស្សនាវីដេអូ៖
https://www.instagram.com/reel/CnuQebuJtRH/?utm_source=ig_web_copy_link
ប្រភព៖ New York Post