ស្ត្រេសខ្លាំងពេក ទៅលោ-..តទឹក តែមិនស្ល-ា..ប់ បែរអណ្តែតតាមទឹកខ្ទង់ ២ គីឡូ ទើបមានគេជួយ
នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ មានហេតុការណ៍មួយបានធ្វើឱ្យភ្ញាក់ផ្អើលអស់អ្នកស្រុកអ្នកភូមិ ក្រោយឃើញមានស្រ្តីម្នាក់ដេកបណ្តែតខ្លួនលើទឹកជាង ១០ ម៉ោង ព្រោះជឿថាមានវត្ថុស័ក្តិសិទ្ធិជួយតាមថែរក្សា។
ហេតុការណ៍មួយនេះ បានកើតឡើងនាខេត្តសាមុទ្រសុងក្រាម ប្រទេសថៃ ដោយមានអ្នករាយការណ៍ទៅកាន់អាជ្ញាធរថា បានឃើញសពស្រ្តីម្នាក់កំពុងអណ្តែតលើទឹក ទាំងដៃកំពុងសំពះ ហើយខណៈពេលអាជ្ញាធរចុះទៅត្រួតពិនិត្យ ក៏ស្រាប់តែប្រទះថាស្រ្តីម្នាក់នេះ ក៏បានបើកភ្នែកឡើងក្រឡែតៗមិនទាន់ស្លាប់ និង ធ្វើឱ្យមានភ្ញាក់ផ្អើលមិនតិចឡើយ ទើបបាននាំគ្នាប្រញាប់ជួយលើកស្រង់ចេញមកពីទឹកវិញ។
យ៉ាងណាមិញ បើតាមការសាកសួរបានឱ្យដឹងថា ស្រ្តីខាងលើកនេះ មានវ័យ ៤៥ ឆ្នាំ បានពិបាកចិត្តស្រ្តេសជាមួយនឹងបញ្ហាផ្ទាល់ខ្លួន គួបផ្សំជាមួយនឹងរឿងផ្ទះសម្បែង ដែលជឿថាមានពពួកវិញ្ញាណមិនល្អរស់នៅ ធ្វើឱ្យរាសីដាក់ធ្វើអ្វីក៏មិនត្រូវ ទើបដាច់ចិត្តមកលោតទឹកសម្លាប់ខ្លួន ដោយសង្ឃឹមថានឹងស្លាប់។
ដោយឡែក ក្រោយពីលោតហើយ ស្រ្តីរូបនេះបានអណ្តែតក្នុងទឹកប្រមាណ ១០ ម៉ោងឯណោះ រសាត់រហូតដល់ ២ គីឡូម៉ែត្រ តែមិនស្លាប់នោះទើបមានអ្នកឃើញ និង ជួយសង្រ្គោះ ហើយរូបនាងផ្ទាល់បានជឿថា ដែលខ្លួនបានមានជីវិតរស់បែបនេះ ក៏ព្រោះតែបារមីរបស់យក្សវេរសុវណ្ណដែលខ្លួនបានគោរពបូជាកន្លងមក៕