ពីរនាក់បងប្អូនទៅដងទឹកទន្លេស្រោចបន្លែ ស្រាប់តែប្អូនត្រូវក្រពើ-ខ.-ាំ បងហក់ប្រូងជួយមិនខ្វល់ពីខ្លួនឯង
ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យរំជួលចិត្តមួយបានកើតឡើងនាប្រទេសណាមីប៊ី អាហ្វ្រិកខាងត្បូង ដោយមានក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ ត្រូវសត្វក្រពើត្របាក់ខាំ តែសំណាងល្អបានបងប្រុសសែនក្លាហានលោតទៅជួយមិនខ្វល់ពីជីវិតខ្លួន។
បងប្រុសវ័យ ១៩ ឆ្នាំបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួន និង ប្អូនស្រីបានជួយគ្នាធ្វើស្រែ ហើយនៅពេលថ្ងៃត្រង់បាននាំគ្នាត្រលប់មកផ្ទះវិញ ក៏នាំគ្នាទៅបេះបន្លែនៅសួនដើម្បីមកធ្វើម្ហូប រួចក៏ឆ្លៀតទៅដងទឹកនៅទន្លេមួយនៅជិតផ្ទះយកមកស្រោចបន្លែផងដែរ។
ខណៈពេលទៅដងទឹកជាមួយប្អូនស្រីនោះ សុខៗក៏ឮសំឡេងប្អូនស្រែកយំ ស្រាប់តែងាកទៅភ្លាមក៏បានឃើញនាងត្រូវក្រពើកំពុងត្របាក់បាត់ទៅហើយ។ បងប្រុសបន្តទៀតថា ខ្លួនបានលោតចូលទៅក្នុងទឹកភ្លាមៗ ហើយបានចាប់ជើងវាជាប់ ព្រមទាំងវាយវាជាច្រើនដង ទម្រាំតែវាព្រមលែងប្អូនស្រីមកវិញ។
ទាំងបងទាំងប្អូន ពិតជាតក់ស្លុតខ្លាំងណាស់ ព្រោះប្អូនស្រីបានរបួសត្រង់ចង្កេះធ្ងន់ ដាច់សាច់ទាំងដុំ តែក៏បានសម្រួលអារម្មណ៍ រួចក៏នាំគ្នាហែលត្រលប់មកវិញ។ យ៉ាងណាមិញ ប្អូនស្រីក៏បានទៅដល់មន្ទីរពេទ្យ ទទួលការព្យាបាលរួចរាល់យ៉ាងសុវត្ថិភាពហើយ។ ចំណែកបងប្រុសវិញ បានទម្លាយចុងក្រោយយ៉ាងរំជួលចិត្តថា ខ្លួនសុខចិត្តស្លាប់ក៏មិនបណ្តោយឱ្យប្អូនស្រីសំណព្វមានគ្រោះថ្នាក់ដែរ៕