ស្គាល់គ្នាតាម FB ការហើយជាង ១ ខែសុំលែងវិញ ដោយសារងើបពីដេកឃើញមុខពិតរបស់ប្រពន្ធអត់ផាត់មុខ
រឿងរ៉ាវហួសចិត្តមួយបានធ្វើឱ្យមហាជនជាច្រើននៅតាមលើប្រព័ន្ធអ៊ីនធឺណេត លើកយកមកជជែកវែកញែកព្រោងព្រាត ក្រោយបុរសជនជាតិអេហ្ស៊ីបម្នាក់ដាក់ពាក្យសុំលែងលះភរិយាខ្លួន បន្ទាប់ពីរៀបការទើបតែបានជាង ១ ខែ។
បុរសជនជាតិអេហ្ស៊ីបរូបនោះ បានរៀបរាប់ឱ្យដឹងថា ៖ «ខ្លួន និង ភរិយាបានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយក្នុងគណនីនាងតែងបង្ហោះរូបស្អាតៗ ជាមួយការតុបតែងខ្លួនបែបឡូយឆាយ ធ្វើឱ្យខ្លួនចាប់ចិត្តស្រឡាញ់ ហើយក៏បានណាត់ជួបនាង»។
«មុនរៀបការពួកគេបានជួបគ្នាជាច្រើនដង ដោយនាងតែង Make-up ផាត់មុខស្រស់ស្អាតគ្រប់ពេល ប៉ុន្ដែអ្វីដែលគាត់ភ្ញាក់ផ្អើលរហូតទទួលយកមិនបាន ក្រោយរៀបការនៅពេលដែលគាត់ភ្ញាក់ពីគេង ហើយឃើញមុខអត់ Make-up របស់នាង ដែលមើលទៅហាក់ដូចជាមនុស្សពីរនាក់ផ្សេងគ្នា ព្រោះតែខុសគ្នាខ្លាំង។ ហេតុនេះហើយទើបខ្លួនសម្រេចចិត្តដាក់ពាក្យសុំលែងលះ ដោយមូលហេតុថាខ្លួនត្រូវបានគេបោកបញ្ឆោត»៕
ប្រភព៖ Khaosod