ចែកគ្នាដឹង! ឆ្នេរសាធារណៈនៅព្រះសីហនុ អាចក្រាលកន្ទេល ឬ តង់អង្គុយលេងឥតគិតថ្លៃ បើមានអ្នកទារលុយ ទាក់ទងទៅលេខនេះ
រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យបានដឹងថា ចំពោះការមកលេងកម្សាន្តនៅតាមឆ្នេរសមុទ្រសាធារណៈក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺមិនមានការបង់ប្រាក់នោះទេ ដោយបងប្អូនអាចក្រាលកន្ទេល ឬ តង់សម្រាប់អង្គុយលេង ឬ ពិសារម្ហូបអាហារបាន។
ក្នុងនោះរដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមឱ្យបានដឹងទៀតថា ឆ្នេរសាធារណៈនៅព្រះសីហនុមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។ ដូច្នេះបើក្នុងករណីបងប្អូនជួបប្រទះការទារលុយកាក់ សូមទាក់ទងក្រុមការងារ៖ 096 723 6600៕
ប្រភព ៖ រដ្ឋបាលក្រុងព្រះសីហនុ