ថ្ងៃល្អ! ស្អែកនេះ ព្រះពុទ្ធប្បដិមាដ៏ធំនៅលើខ្នងភ្នំបូកគោ នឹងចាប់ផ្ដើមសាងសង់ហើយ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យបានដឹងថា នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ០៩ៈ០០ នាទីព្រឹក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត។
គួរឱ្យដឹងផងដែរថា រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយគោរពទៅតាមប្លង់មេ និង រចនាប័ទ្មដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះការសាងសង់ព្រះពុទ្ធប្បដិមាខាងលើ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុង ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖