ព្រះសង្ឃចិត្តក្ដៅ នៅសុខៗកាត់ប្រដ-ា..-ប់ភេទខ្លួនឯង ថែមទាំងអង្គុយញញឹមមិនខ្ចីឈឺទៀត
កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍មួយ បានធ្វើមានការហួសចិត្តភ្ញាក់ផ្អើលជាខ្លាំង ដោយមានព្រះសង្ឃមួយអង្គ នឹកឃើញទៅកាត់ប្រដាប់ភេទខ្លួនឯង ហូរឈាមដាបពេញកុដ្ឋ តែមិនខ្ចីឈឺ បែរជាអង្គុយញញឹមយ៉ាងព្រងើយទៀត។
ហេតុការណ៍មួយនេះ បានកើតឡើងនាវត្តមួយកន្លែង នៅខេត្ត កានចៈណាក់បុរី ប្រទេសថៃ ដែលព័ត៌មានបានឱ្យដឹងថា ព្រះសង្ឃមួយអង្គនេះ មានវ័យ ២៧ ឆ្នាំ បានមកស្នាក់នៅវត្តនេះ ចំនួនជាង ១០ ថ្ងៃមកហើយ។ យ៉ាងណាមិញ ទើបតែប៉ុន្មានថ្ងៃចុងក្រោយ ព្រះសង្ឃរូបនេះ បានសំងំនៅតែក្នុងកុដ្ឋ មិនចេញមកក្រៅធ្វើកិច្ចការសង្ឃឡើយ រហូតមកដល់ថ្ងៃកើតហេតុ ស្រាប់តែមានព្រះសង្ឃអង្គផ្សេង បានឃើញព្រះសង្ឃរូបនេះ បានប្រើកាំបិត និង កន្ត្រៃ ព្យាយាមកាត់ប្រដាប់ភេទរបស់ខ្លួន ស្ទើរតែដាច់ ហូរឈាមដាបពេញកុដ្ឋតែម្តង។
អ្វីគួរឱ្យហួសចិត្ត ព្រះសង្ឃរូបនេះ ហាក់មិនបានបញ្ចេញការឈឺចាប់នោះទេ បើទោះជាប្រដាប់ភេទស្ទើរតែដាច់យ៉ាងណាក្តី ទើបធ្វើឱ្យអ្នកស្នាក់នៅក្នុងវត្ត ចាប់ផ្តើមភ័យបារម្ភ រួចក៏បានហៅខាងអាជ្ញាធរមកជួយដោះស្រាយ។ យ៉ាងណាមិញ ព្រះសង្ឃរូបនេះ មិនត្រូវគេរកឃើញថាមានប្រវត្តិទាក់ទងជាមួយជំងឺផ្លូវចិត្តនោះទេ ហើយចុងក្រោយ លោកក៏ត្រូវបានគេបញ្ជូនទៅព្យាបាល នៅស្រុកកំណើត នាខេត្តស៊ីសាកេតវិញផងដែរ៕