ព្រឺសម្បុរ! គ្រូទាយល្បីនៅសតវត្សទី ១៦ ទាយថា ២០២៣ នឹងមានសង្គ្រាមធំ សេដ្ឋកិច្ចធ្លាក់ចុះ អាកាសធាតុកាន់តែក្ដៅ
Nostradamus គឺជាអ្នកទំនាយលោក ជនជាតិបារាំងដ៏ល្បីម្នាក់ នាសតវត្សទី ១៦ ដែលបានទំនាយទុកនូវរឿងរ៉ាវជាច្រើននៅក្នុងសៀវភៅ Les Propheties របស់លោក ដែលបានបោះពុម្ភតាំងពីឆ្នាំ ១៥៥៥។ យ៉ាងណាមិញ ក៏បានទស្សន៍ទាយទាក់ទងនឹងឆ្នាំ ២០២៣ នេះដែរ។ យ៉ាងណាមិញ ទំនាយរបស់លោកកំពុងតែត្រូវបានគេសើរើ យកមកចែកចាយ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ទំនាយរបស់លោក មានដូចខាងក្រោមតទៅ៖
១. សង្រ្គាម
«សង្រ្គាមធំមានរយៈពេល ៧ ខែ មនុស្សលោកនឹងដួលស្លាប់ក្រោមស្នាដៃបិសាច»។ ទំនាយនេះ ពិតជាត្រង់ជាមួយនឹងសង្រ្គាមរវាងរុស្សី និង អ៊ុយក្រែន ដែលមិនត្រឹមតែបំផ្លាញគ្នាទៅវិញទៅមកនោះទេ ក្នងនោះ ក៏ធ្វើឱ្យរុស្សីកាន់តែតឹងសរសៃក ជាមួយនឹងពួកលោកខាងលិចផងដែរ។ លើសពីនេះ ក៏នៅមានជម្លោះរវាងចិន និង តៃវ៉ាន់ ព្រមជាមួយនឹង ឥណ្ឌា និង ប៉ាគីស្ថានផងដែរ។
២. សេដ្ឋកិច្ច
«គួរស្រូវសាឡីនឹងខ្ពស់ដល់មេឃ មនុស្សនឹងងាកមកស៊ីគ្នាឯង»។ មានន័យថា ប្រព័ន្ធអាហារនៅក្នុងពិភពលោក នឹងរលំរលាយ ធ្វើឱ្យមនុស្សធ្វើអ្វីមិនបាន មានតែមកស៊ីគ្នាឯងវិញ។
៣. ធាតុអាកាស
«នឹងមិនអាចឃើញឥន្ទូរហូត ៤០ ឆ្នាំ, ៤០ ឆ្នាំទៀតនឹងឃើញរាល់ថ្ងៃ ផែនដីដែលស្ងួត នឹងកាន់តែស្ងួតហួតហែងជាងមុន នឹងមានទឹកជំនន់ធំនៅពេលឃើញឥន្ទូ»។ ពាក្យទំនាយនេះ អាចមានន័យដល់ថ្ងៃអវសាន្តនៃលោក តែយ៉ាងណាសព្វថ្ងៃនេះ អាកាសធាតុ ក៏ចាប់ផ្តើមប្រែប្រួល កាន់តែក្តៅទៅៗផងដែរ។
៤. ការបះបោររបស់ប្រជាជន
«មិនយូរមិនឆាប់ អ្នកនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយកើតឡើង ភាពភ័យរន្ធត់ និង ការសងសឹងដ៏គួរឱ្យខ្លាច»។ សម្តៅទៅលើ ការជិះជាន់ និង រើរបម្រាស់នៅក្នុងសង្គម ការមិនពេញចិត្ត ខឹងក្រៀវក្រោធរបស់មនុស្សជាមួយនឹងអ្វីៗដែលនៅជុំវិញខ្លួន។
៥. ភពអង្គារ
«ពន្លឺរបស់ភពអង្គារនឹងអន់ថយ»។ នេះប្រហែលជាមានន័យថា នឹងមានការរុករក ឬ ទៅរស់នៅទន្រ្ទាននៅលើភពអង្គារនោះ។ ជាក់ស្តែង តាមការស្រាវជ្រាវគេប៉ាន់ប្រមាណថា មនុស្សអាចនឹងទៅដល់ភពអង្គារនៅឆ្នាំ ២០២៩។