ត្រឹមរយៈពេល ២ ថ្ងៃនៃពិធីឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ២ លាននាក់
នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ នេះក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍ថា ត្រឹមរយៈពេល ២ ថ្ងៃនៃពិធីឆ្លងឆ្នាំសកល ២០២២ ចូល ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ២ លាននាក់ ដោយនៅទូទាំងប្រទេសមានចំនួនភ្ញៀវសរុបប្រមាណ ២ ០២២ ៩២០ នាក់ហើយក្នុងនោះមានភ្ញៀវជាតិ ២ ០០៦ ១១៧ នាក់ និង ភ្ញៀវអន្តរជាតិចំនួន ១៦ ៨០៣ នាក់។
ដោយឡែកគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរួមមាន ៖ រាជធានីភ្នំពេញចំនួន ៤៥៥ ៨៣២ នាក់, ខេត្តព្រះសីហនុ ៣៣៨ ៥៥២ នាក់, ខេត្តសៀមរាប ៣៣៧ ៧៦៩ នាក់, ខេត្តកំពត ៣៣០ ៦៥៩ នាក់, ខេត្តបាត់ដំបង ១៥៨ ១១០ នាក់, ខេត្តកែប ៨៨ ៣៥៦ នាក់, ខេត្តត្បូងឃ្មុំ ៨៤ ៦៨៣ នាក់ និង ខេត្តកំពង់ចាមចំនួន ៧៦ ៩០១ នាក់។
គួរបញ្ជាក់ដែរថា តួលេខខាងលើមានការកើនឡើងចំនួន ៧៦.៦៥% បើធៀបនឹងពិធីឆ្លងឆ្នាំសកលកាលពីឆ្នាំ ២០២២ ហើយរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ ម៉ឺននាក់បានដើរកម្សាន្តនៅតាមតំបន់កោះពេជ្រ មាត់ទន្លេមុខវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ និង ពហុកីឡដ្ឋានមរតកតេជោជាដើម៕
រូបភាពដោយ៖ ក្រសួងទេសចរណ៍