ព្រះសង្ឃសំណាង! យប់ឆ្លងឆ្នាំបារមីវត្តមកពន្យល់សប្ត ព្រឹកឡើងតាំងៗទៅទិញឆ្នោត មានអីត្រូវបានជាង ៣ ម៉ឺនដុល្លារ
កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ សារព័ត៌មានថៃបានឱ្យដឹងថា មានព្រះសង្ឃមួយអង្គបានត្រូវឆ្នោតដល់ទៅ ៣ ម៉ឺនដុល្លារ ក្រោយពីសឹងយល់សប្តឃើញបារមីវត្តមកពន្យល់សប្តិ។
តាមការឱ្យដឹង ព្រះសង្ឃមួយអង្គនេះ និមន្តចេញពីវត្តមកវត្តមួយកន្លែងទៀតដែលនៅជិតគ្នាក្នុងខេត្តផេចឆៈប៊ូន ដើម្បីមកជួយធ្វើពិធីរំដោះគ្រោះប្រចាំឆ្នាំ។ ក្រោយមក ស្រាប់តែសឹងទៅក៏បានយល់សប្តិឃើញបារមីរបស់វត្តមកពន្យល់សប្តប្រាប់លេខ ១៩៦ ទើបក៏នឹកឃើញទៅទិញលេខឆ្នោតជាតិសាកមើល មានអីចុងក្រោយសំណាងមែន ត្រូវបានរង្វាន់លេខមួយចំនួនពីរសន្លឹកមានទឹកប្រាក់សរុប ១២ លានបាត ស្មើប្រហែលនឹង ៣៤ ៦៦២០ ដុល្លារឯណោះ។
យ៉ាងណាមិញ ជាមួយទឹកប្រាក់ទាំងអស់នេះ ព្រះសង្ឃរូបនេះបានឱ្យដឹងថា ខ្លួននឹងបែកចែកមួយចំនួនទៅឱ្យកូនចៅដើម្បីធ្វើបុណ្យ និង មួយចំនួនទៀតនឹងយកទៅជួយកសាងវត្តផងដែរ។ ដោយឡែក ព្រះសង្ឃផ្សេងៗជាច្រើនអង្គបានចូលរួមត្រេកអរមិនស្ទើរឡើយ ចំណែកញាតិញោមវិញ ក៏សរសើរសំណាងព្រះសង្ឃមួយអង្គនេះមិនចាញ់គ្នានោះដែរ៕