ឆ្នាំចំនួន ៥ រួមមាន ឆ្នាំរកា ឆ្នាំរោង ឆ្នាំមមី ឆ្នាំជូត ព្រមទាំងឆ្នាំថោះ ត្រូវបានលោកគ្រូ ឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា បញ្ជាក់ថាជាឆ្នាំដែលត្រូវឆុងក្នុងឆ្នាំ ២០២៣។
ទន្ទឹមនេះ លោកគ្រូក៏បានមើលរាសីជូនអ្នកកើតឆ្នាំមមែ នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះផងដែរ ដោយលោកគ្រូបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ បុគ្គលឆ្នាំមមែ មានរាសីឡើង ជាឱកាសកើបលុយ មានលាភធំចូល ការងារតូចធំមកពីគ្រប់ទិសទី ភ្ញៀវដែលទាក់ទងបានសុទ្ធតែជាភ្ញៀវល្អ ភ្ញៀវដែលយល់ចិត្តយើង ម៉ូយៗទាំងប៉ុន្មានចូលមកសហការទិញដូរ សុទ្ធតែជួយយើងដោយចិត្តស្មោះ ឱ្យផលចំណេញដោយអស់ពីបេះដូង។
ក្នុងនោះសម្រាប់បងប្អូនដែលធ្វើការងារ មិនថាការងារក្រុមហ៊ុនក្ដី ការងារសហជីព កម្មករ ឬ មួយសហគ្រាស ឬមន្ត្រីរាជការនោះទេ ក្នុងឆ្នាំនេះ មានគម្រោងធំៗចូលមក ធ្វើឱ្យអ្នកទៅរួមសហការបានជោគជ័យ មុខរបរអាជីបដែលចូលហ៊ុនគ្នាជាមួយសាច់ញាតិក៏សមប្រកប គ្រាន់តែមានការប្រជែងគ្នាបន្តិចជាមួយបងប្អូនរឿងផលប្រយោជន៍។
សម្រាប់បងប្អូនដែលនៅក្នុងវ័យសិក្សា ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ក៏ប្រឡងជាប់ផងដែរ រៀនក៏ពូកែប្រឡងក៏ជាប់ ទៅណាមកណាមានគេចូលចិត្ត យកចិត្តទុកដាក់ស្រឡាញ់ចងសម្ព័ន្ធភាពនៅគ្រប់ទិសទី។
លោកគ្រូបានបន្តឱ្យដឹងថា ទោះបីរាសីឡើងដូច្នេះក្ដី ប៉ុន្តែអ្នកឆ្នាំមមែអាចជួបនូវវិបត្តិខ្លះដូចជា ត្រូវមុតរបស់ខ្លះ គ្រោះថ្នាក់ចរាចរណ៍ អាចរបបកដៃរបកជើង បើមិនដូច្នោះទេក៏នឹងត្រូវទៅជួបចូលពេទ្យដើម្បីវះកាត់ផងដែរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖