ចូលឆ្នាំថ្មី គ្រូចិនសែបញ្ជាក់ថា ឆ្នាំរកា ឆុងខ្លាំង ជីវិតផ្លាស់ប្ដូរ ៣៦០ ដឺក្រេ ជួបឧបសគ្គច្រើន
លោកគ្រូ ឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា នាពេលថ្មីៗនេះ បានចែករំលែកនូវឆ្នាំដែលត្រូវឆុងក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដែលមានដូចជា ឆ្នាំរកា ឆ្នាំរោង ឆ្នាំមមី ឆ្នាំជូត ព្រមទាំងឆ្នាំថោះផងដែរ។
ទន្ទឹមនឹងការចែករំលែកនេះ លោកគ្រូបានមើលរាសីអ្នកកើតឆ្នាំរកា ដែលជាឆ្នាំឆុង ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដោយលោកគ្រូបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ បុគ្គលឆ្នាំរកា ប៉ះទង្គិចការឆុងធ្ងន់ធ្ងរ ជាមួយទេវតាថៃស៊ូយ នៅក្នុងឆ្នាំ ២០២៣ អ្វីៗនឹងក្រឡាប់ចាក់ ៣៦០ ដឺក្រេ នឹងនាំឱ្យការងារកំពុងល្អប្រែជារាំងស្ទះ ត្រូវលក់ដូរលែងមានភ្ញៀវ លក់ដូរលែងដាច់ ចំណូលត្រូវបានរាំងខ្ទប់ រកមុខខ្វះក្រោយ ដាច់ម៉ូយ ប្រែអាជីវកម្មទៅជាក្ស័យធុន។
លោកគ្រូបានបន្តឱ្យដឹងថា មិនត្រឹមតែមុខរបរ អាជីព អាជីវកម្ម ស្នេហា ត្រូវជួបឧបសគ្គប៉ុណ្ណោះទេ ទោះជាមិនធ្វើអ្វីនៅតែផ្ទះស្ងៀមៗ ក៏ត្រូវខ្យល់គរ ត្រូវដាច់សរសៃឈាម ហើយបើសិនធ្វើដំណើរមិនប្រុងប្រយ័ត្ន ទៅទីជិតទីឆ្ងាយក្ដី នឹងត្រូវរងឧប្បទ្ទវហេតុក្រឡាប់ឡាន ឬប៉ះទង្គិចម៉ូតូ ឬគ្រោះថ្នាក់ចរាចរណ៍ ឬត្រូវធ្លាក់ពីលើទីខ្ពស់នាំឱ្យបែកសាច់ ចេញឈាម បាក់ឆ្អឹង ត្រូវចូល ICU ជាបន្ទាន់៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖