អាសូរណាស់! អ្នកជាប់នៅជាន់ស្កាយបា ភ័យញ័រខ្លួនរត់មកនៅផ្ដុំគ្នារង់ចាំការជួយសង្រ្គោះ
ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យដឹងថា មានករណីអគ្គិភ័យបានឆាបឆេះ កាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១២:០០ នាទី យប់ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២។
ក្នុងករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលចំនួន ៣៦០ នាក់ និង មានកម្លាំងនគរបាលខេត្ត កម្លាំងវរសេនាតូចការពារព្រំដែនគោក ៨៩១,៩១១ នាក់ កម្លាំងអធិការដ្ឋានប៉ោយប៉ែត សិរីសោភ័ណ អូរជ្រៅ ដើម្បីខ្នះខ្នែងជួយពន្លត់ភ្លើង។
យ៉ាងណាមិញអ្វីដែលធ្វើឱ្យបងប្អូនរំជួលចិត្តទៀតនោះ ទាក់ទិនទៅនឹងករណីខាងលើ តាមរយៈគណនីឈ្មោះ អមនុស្ស អមនុស្ស បានបង្ហាញពីទិដ្ឋភាពវីដេអូអ្នកជាប់នៅលើជាន់ស្កាយបានៃអគារខាងលើ កំពុងរង់ចាំការសង្គ្រោះគួរឱ្យអាណិតក្រៃលែង៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖