(វីដេអូ) ផ្អើលទាំងយប់! ឆេះកាស៊ីណូហ្គ្រេនដាយមិន នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងសន្ធោសន្ធៅ
កាលពីយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ មានអគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះនៅកាស៊ីណូហ្គ្រេន នៅច្រកអន្តរជាតិប៉ោយប៉ែត ធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។
តាមរយៈការបង្ហោះឱ្យដឹងពីផេក ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបង្ហោះឱ្យដឹងថា អគ្គិភ័យបានឆាបឆេះ កាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១២:០០ នាទី យប់ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលចំនួន ៣៦០ នាក់ និង មានកម្លាំងនគរបាលខេត្ត កម្លាំងវរសេនាតូចការពារព្រំដែនគោក ៨៩១,៩១១ នាក់ កម្លាំងអធិការដ្ឋានប៉ោយប៉ែត សិរីសោភ័ណ អូរជ្រៅ៕
រូបភាព៖ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ