គួរឱ្យស្រឡាញ់បំផុត! កូនដំរី «ណូអែល» ធ្វើពិធីខួបកំណើតគម្រប់អាយុ ០១ ឆ្នាំ
ប្រិយមិត្តមួយចំនួន ច្បាស់ជាបានជ្រាបច្បាស់ហើយ ដោយកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ដំរីតែមួយគត់ក្នុងខេត្តរតនគិរី មានអាយុ ៣៦ ឆ្នាំ មានឈ្មោះថា អ៊ីកែវ បានបង្កកំណើត បង្កើតបានកូនដំរីតូចញីមួយក្បាល យ៉ាងគួរឱ្យស្រឡាញ់ ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា «ណូអែល»។
ក្រោយពេលវេលារំលងទៅបាន ០១ ឆ្នាំ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ Chenda Clais បានបង្ហាញពីទិដ្ឋភាពជួបជុំយ៉ាងកក់ក្ដៅ ធ្វើពិធីខួបកំណើតគម្រប់ខួប ០១ ឆ្នាំ ជូនកូនដំរីញីជាទីស្រឡាញ់ ដែលមានឈ្មោះថា ណូអែល។
តាមរយៈប្រភព បានតាងនាមឱ្យសមាគមអៃរាវត្តា ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ទៅដល់សប្បុរសជន និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួម ខណៈថ្ងៃធ្វើពិធីនេះផងដែរ កូនដំរីញី ណូអែល ទទួលបាននំខួបដល់ទៅពីរ មួយធ្វើពីផ្លែឈើចម្រុះ និងមួយជានំខួបសម្រាប់មនុស្ស៕
រូបភាព ៖ Chenda Clais