ម្តាយស្តាយយំបោកខ្លួន! ដេកលក់មួយវឹង ភ្ញាក់ឡើងឃើញកូនអាយុ ១១ ខែដាំក្ប-ា..លល-ង់ទឹកធុង អស់បុណ្យចោលម្តាយ
កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍ដ៏គួរឱ្យស្លុតចិត្តមួយបានកើតឡើងទៅលើក្មេងតូចវ័យ ១១ ខែ ដែលបានលង់ទឹកក្នុងធុងស្លាប់ ក្រោយម្តាយភ្លេចខ្លួនដេកលក់តែមួយភ្លែត។
ហេតុការណ៍មួយនេះ បានកើតឡើងនៅក្រុងបាំងកក ប្រទេសថៃ ដែលព័ត៌មានបានឱ្យដឹងថា ក្មេងតូចនេះមានឪពុកម្តាយជាជនជាតិខ្មែរ ហើយនៅថ្ងៃកើតហេតុ ស្រ្តីជាម្តាយបានឈប់សម្រាកពីការងារ ទើបនៅផ្ទះមើលកូនតែពីរនាក់ ចំណែកឪពុកក៏បានចេញទៅធ្វើការជាធម្មតា។
យ៉ាងណាមិញ អ្វីដែលគួរឱ្យស្លុតចិត្តនោះ ស្រ្តីជាម្តាយបានភ្លេចខ្លួនដេកតែមួយភ្លែតសោះ ងើបឡើងវិញស្រាប់បាត់កូនរកមិនឃើញ ចេះតែដើរទៅមើលពេញផ្ទះ ក៏បានទៅឃើញកូនដាំក្បាលក្នុងធុងទឹក ស្រវេស្រវាលើកកូនមកវិញ តែកូនស្លេកមាត់បាត់ដង្ហើមបាត់ទៅហើយ។
អ្នកជិតខាងបានជួយហៅអ្នកសង្រ្គោះមក មកសង្គ្រោះជីវិតក្មេងតូចរូបនេះ តែគួរឱ្យសោកស្តាយគេមិនអាចជួយអ្វីបានឡើយ ព្រោះមើលទៅក្មេងលង់ត្រាំក្នុងទឹកប្រហែលជាកន្លះម៉ោងទៅហើយ។ ដោយឡែក ស្រ្តីជាម្តាយយំបោកខ្លួនបោកប្រាណខ្លាំងណាស់ ស្រែកដង្ហោយសោកស្តាយសុខចិត្តស្លាប់ជំនួសកូន ព្រោះមិននឹកស្មានថា ជីវិតកូនត្រូវមកបាត់បង់ខណៈត្រឹមមួយប៉ប្រិចភ្នែកបែបនេះឡើយ។ យ៉ាងណាមិញ សពរបស់ក្មេងក៏ត្រូវបានគេយកធ្វើបុណ្យតាមប្រពៃណី ដែលមានសាច់ញាតិបងប្អូនជាជនជាតិខ្មែរជាច្រើនទៅចួលរួមផងដែរ ម្នាក់ៗសោកស្តាយមិនចាញ់គ្នាឡើយ៕