ឃុំចំនួន ៥ នៃស្រុកសំបូរ ត្រូវបានកាត់ចេញដើម្បីបង្កើតស្រុកថ្មីមួយទៀត នៃខេត្តក្រចេះ
កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតស្រុកថ្មីនៃខេត្តក្រចេះ ដោយយោងតាមអនុក្រឹត្យលេខ ២៧០ អនក្រ.បក។
អនុក្រឹត្យបានសម្រេចបង្កើត ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដោយការកាត់យកឃុំចំនួន ៥ ចេញពីស្រុកសំបូរ ដូចជា ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និង ឃុំស្រែជិញ ហើយទីតាំងរដ្ឋបាល ស្រុកអូរគ្រៀងសែនជ័យ នឹងត្រូវស្ថិតក្នុងឃុំអូរគ្រៀង៕
សេចក្ដីលម្អិតមាននៅក្នុងអនុក្រឹត្យ ដែលមានភ្ជាប់ជូនខាងក្រោម៖