ចែកគ្នាដឹង! រដ្ឋាភិបាលបានសម្រេចបំបែក ស្រុកឧត្ដុង្គនៃខេត្តកំពង់ស្ពឺ ចេញជាក្រុងថ្មី ១ និង ស្រុក ១
យោងតាមអនុក្រឹត្យ លេខ ២៧១ អនក្រ.បក ដែលបានចុះថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ បានសម្រេចបំបែកស្រុកឧដុង្គជា ២ គឺ៖
១. ក្រុងឧដុង្គម៉ែជ័យ ដោយកាត់យកឃុំចំនួន ៥ គឺ ឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និង ឃុំក្សេមក្សាន្ត ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
២. ស្រុកសាមគ្គីមុនីជ័យ ដោយកាត់យកឃុំចំនួន ១០ ដូចជា ឃុំខាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វា និង ឃុំភ្នំតូច ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕
សូមអានសេចក្ដីលម្អិតដែលមានភ្ជាប់ជូនក្នុងអនុក្រឹត្យខាងក្រោម៖