ពូកែៗមែន! រកឃើញបេក្ខជនឆ្នើម ២ រូប នៅភ្នំពេញសុទ្ធតែស្រស់ស្អាត ជាប់បាននិទ្ទេស A គ្រប់មុខវិជ្ជា
ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជិតកន្លះខែមក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ម្សិលមិញនេះ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានក្រសួងប្រកាសហើយ។
ក្នុងនោះផងដែរ គេសង្កេតឃើញមានយុវតីដែលជាបេក្ខភាពប្រឡងបាក់ឌុបចំនួនពីររូប នៅមណ្ឌលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទទួលបានលទ្ធផលនិទ្ទេស A គ្រប់មុខវិជ្ជា។
បេក្ខភាពទាំងពីមានដូចជា ៖
១. ឈ្មោះ យូ សោគន្ធិកា មកពីវិទ្យាល័យវេស្ទើនអន្តរជាតិ ប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្តរាជធានី ថ្នាក់វិទ្យាសាស្ត្រ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា។
២. ឈ្មោះ ខូវ វីណា មកពីវិទ្យាល័យអន្តរជាតិប៊ែលធីទី ១១ ប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្នាក់វិទ្យាសាស្ត្រ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា៕