កប់ណាស់! Messi បំបែកកំណត់ត្រាមានអ្នកចុច like ច្រើនបំផុតលើ IG មានចំនួនជិត ៧០ លាននាក់
ក្រោយម្ចាស់ពាន Ballon d’Or ៧ សម័យ បានជួយឱ្យជម្រើសជាតិខ្លួនយកឈ្នះបារាំងដោយបាល់ពិន័យ ១១ ម៉ែត្រកាត់សេចក្តីក្នុងលទ្ធផល ៤ ទល់នឹង ២ នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 រួចមក ពេលនេះខ្សែប្រយុទ្ធដ៏ឆ្នើមរបស់អាហ្សង់ទីនរូបនេះ បានបំបែកកំណត់ត្រាមានអ្នក like ច្រើនបំផុតលើបណ្តាញសង្គម Instagram បន្ទាប់ពីរូបលោកបានបង្ហោះរូបថតជាច្រើនសន្លឹកក្រោយលើកពាន FIFA នាប្រទេសកាតា។
រូបថតចំនួន ១០ សន្លឹករបស់ Lionel Messi ដែលបានបង្ហោះលើគណនី Instagram ផ្លូវការរបស់លោកកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ឥលូវនេះបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្ររបស់ Instagram ដោយមានអ្នកចុច like ច្រើនបំផុតតរហូតទៅដល់ ៦៧ ២០៩ ៨០៨ នាក់ នេះបើគិតត្រឹមព្រឹកម៉ោង ៩ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ នេះ ។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ការបង្ហោះនៅក្នុងបណ្តាញសង្គម Instagram ដែលទទួលបានចំនួនអ្នកចុច like ច្រើបំផុតនោះគឺ Lionel Messi ដែលមានអ្នក like រហូតទៅដល់ ៦៧ ២០៩ ៨០៨ នាក់ និង លេខ ២ បានទៅលើរូបពងមាន់ដែលមានចំនួនអ្នក like ៥៥ ៩៥៣ ៣៧១ នាក់ និង ចំណាត់ថ្នាក់លេខ ៣ បានទៅលើការបង្ហោះរបស់ Ronaldo ដែលទទួលបានចំនួនអ្នក like ៤២ លាននាក់៕