Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឥណ្ឌូនេស៊ី ចេញច្បាប់ថ្មី «ហាមជិះឡានក្រុងមុនទិញសំបុត្រ» បើល្មើសនឹងប្រឈមជាប់ពន្ធនាគារដល់មួយឆ្នាំ
សង្គម

ឥណ្ឌូនេស៊ី ចេញច្បាប់ថ្មី «ហាមជិះឡានក្រុងមុនទិញសំបុត្រ» បើល្មើសនឹងប្រឈមជាប់ពន្ធនាគារដល់មួយឆ្នាំ

អត្ថបទដោយ​៖ Trassi ធ្នូ ៦, ២០២២

ប្រទេស​ឥណ្ឌូនេស៊ី បាន​សម្រេច​អនុម័ត​ច្បាប់​ហាមប្រាម​មិន​ឱ្យ​មាន​ការ​រួមភេទ​មុន​រៀបការ (ហាមជិះឡានក្រុងមុនទិញសំបុត្រ) ដែល​ច្បាប់​មួយ​នេះ​នឹង​អនុវត្ត​លើ​ទាំង​ពលរដ្ឋ​ក្នុង​ប្រទេស រួម​ទាំង​អ្នក​ទេសចរ​ផង​ដែរ ដោយ​អ្នក​ដែល​ល្មើស​នឹង​ត្រូវ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​មួយ​ឆ្នាំ។

បន្ថែម​ពី​នេះ​ទៅ​ទៀត ក្រោម​ច្បាប់​ថ្មី​នេះ ក៏​នឹង​មាន​ការ​ហាមប្រាម​លើ​ការ​រិះគន់​ប្រមាថ​ប្រធានាធិបតី និង ស្ថាប័ន​រដ្ឋ​នានា​ផង​ដែរ ដោយ​ទោស​នៃ​ការ​ប្រមាថ​រដ្ឋាភិបាល​នេះ នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឥណ្ឌូនេស៊ី គឺ​ជា​ប្រទេស​ជាតិ​មួយ​កាន់​សាសនា​ឥស្លាម​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក។ ប្រទេស​នេះ​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ ឃើញ​មាន​ការ​កើនឡើង​ការ​អភិរក្ស​សាសនា​គួរ​ឱ្យ​កត់​សម្គាល់។ គួរ​ឱ្យ​ដឹង​ដែរ​ថា ច្បាប់​ឥស្លាម​ដ៏​តឹងរឹង គឺ​ត្រូវ​បាន​អនុវត្ត​ឡើង​រួច​មក​ហើយ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​មួយ​នេះ រួម​មាន​ទាំង​ខេត្ត Aceh ជា​ដើម ដែល​នៅ​ទីនោះ ល្បែង​ស៊ីសង និង ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង គឺ​ត្រូវ​បាន​ហាមប្រាម​ដាច់​ខាត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់